នៅសុខៗ Bentley ស្រាប់តែផលិត​រថយន្តម៉ាក Bentley Continental GT 7ពណ៌ដូចឥន្ធនូ

Cute Cute នោះអី!

sambo 2019
15 កក្កដា 2020
05:33 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

អ្នកណាថា រថយន្តប្រណីតៗ មិនគួរ​លេង​ម៉ូដខ្លាំងពេក នាំ​ឲ្យ​បាត់ទ្រង់ទ្រាយដើមនោះ! ថ្មីៗនេះ Bentley ស្រាប់តែ​នឹកឃើញ ផលិត​រថយន្តម៉ូឌែល Bentley Continental GT មានពណ៌​ចម្រុះ ដូចឥន្ធនូ ប្លែកភ្នែក គួរ​ឲ្យទាក់ទាញមែនទែន។

ការ​​ផលិត​រថយន្ត Bentley Continental GT Convertible ទៅជាពណ៌ដូចឥន្ធនូលើមេឃដ៏គួរ​ឲ្យចាប់អារម្មណ៍នេះ ដើម្បី​បង្ហាញពី​ការ​ផលិត​រថយន្តប្រណីតនេះ ក្រោម​រូបភាព​ពហុសង្វាក់ផលិតកម្ម ទម្រាំ​ចេញ​ជារថយន្តBentley មួយគ្រឿងពេញលេញ។ បន្ថែមពីលើហេតុផលនេះ Bentley ក៏​ចង់​បង្ហាញពី​ក្ដីសង្ឃឹម និង​ការ​ថ្លែងអំណរគុណ​ដល់អតិថិជន​របស់ខ្លួន ដែល​ជឿជាក់លើ​ក្រុមហ៊ុននាពេលកន្លងមកផងដែរ។

Bentley Continental GT V8 Convertible ជា​រថយន្តដ៏ប្រណីត និង​ទំនើបមួយប្រភេទ ដែលផលិត​នៅ​ចក្រភពអង់គ្លេស បំពាក់ដោយម៉ាស៊ីន 4.0 twin-turbo ស៊ីឡាំង8 កម្លាំង 542សេះ និង​កម្លាំងរមួល 770ញ៉ូតុនម៉ែត្រ ប្រើជាមួយប្រអប់លេខ 8វគ្គស្វ័យប្រវត្តិ។ ចំពោះតម្លៃនៅ​បរទេស រថយន្តលំដាប់អភិជននេះ លក់ចាប់ពី 400,900$ ឡើង៕

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក