កាលពីដើមខែ កក្កដា 2020 ក្រុមហ៊ុន Ford នៅប្រទេសហ្វីលីពីន បានប្រកាសពីការត្រៀមខ្លួននាំចូលរថយន្ត Crossover ប្រភេទ 5កៅអី ម៉ាក Ford Territory រួចមកម្ដងមកហើយ។ ទន្ទឹមគ្នានេះដែរ តាមការឲ្យដឹងក្រៅផ្លូវការ រថយន្ត SUV ខ្នាតកណ្ដាលនេះ ក៏នឹងអាចបង្ហាញខ្លួន ក្នុងទីផ្សាររថយន្តប្រទេសកម្ពុជា នាពេលខាងមុខឆាប់ៗនេះផងដែរ។
Ford Territory បំពាក់ដោយម៉ាស៊ីន 1.5L EcoBoost ស៊ីឡាំងV4 ប្រើប្រអប់លេខ 6អូតូ កម្លាំង 161សេះ និងបែងចែកជាពីរប្រភេទ គឺប្រភេទ និងបែងចែកជាពីរប្រភេទ គឺ Trend និង Titanium ។ សម្រាប់បច្ចេកវិទ្យាវិញ ក្រុមហ៊ុន Ford មិនដែលធ្វើឲ្យអតិថិជនខ្លួនខកចិត្តណាស់។ រថយន្ត Ford Territory នឹងភ្ជាប់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដូចជា មានកាមេរ៉ា 360 មួយជុំឡាន, មុខងារកំណត់ល្បឿនស្វ័យប្រវត្តិ (Adaptive Cruise Control) មុខងារ adaptive Park Assist សម្រាប់ជំនួយពេលចូលចត, មុខងារសម្រាប់ជំនួយដល់ការចតរថយន្តលើផ្លូវចំណោត, កៅអីស្បែកបញ្ជាឆ្លាតវៃ អេក្រង់ទំហំ 10អ៊ីញជាដើម។ សម្រាប់ផ្នែកខាងក្រៅវិញ រថយន្តលក្ខណៈគ្រួសារ 5កៅអីនេះ នឹងបំពាក់ដោយដំបូលបើក panoramic moonroof និងយ៉ាន់ទំហំ 18អ៊ីញ។
យ៉ាងណាមិញ ក្រុមហ៊ុនរថយន្ត Ford Philippines នៅមិនទាន់បានកំណត់ពីពេលវេលាជាក់លាក់ ថានឹងនាំចូលរថយន្តនេះ ទៅកាន់ទីផ្សារហ្វីលីពីនថ្ងៃណានៅឡើយទេ ប៉ុន្តែបង្ហើបថា វត្តមានរបស់ Ford Territory អាចនឹងបង្ហាញខ្លួនក្នុងប្រទេសនេះ ក្នុងអំឡុងខែសីហា ឆ្នាំ2020នេះ។ ដូច្នេះយើងសង្ឃឹមថា បន្ទាប់ពីប្រទេសហ្វីលីពីន វត្តមានរបស់រថយន្ត Crossover នេះ ក៏នឹងកាន់តែរំកិលខ្លួន ជិតមកដល់ទីផ្សាររថយន្តប្រទេសកម្ពុជា ដែលនឹងនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន RMA CAMBODIA ផ្ទាល់តែម្ដង៕
ប្រភព៖ Autodeal