Cadillac Lyriq ​អាចនឹងក្លាយជាគូរប្រជែងគំរាមកំហែងដល់រថយន្តល្បីទាំង3ប្រេនទៀត (វីដេអូ)

សិចស៊ីដល់ហើយនេះ!

sambo 2019
13 សីហា 2020
03:43 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុន GM ទើប​តែប្រកាសក្ដែងៗថា រថយន្តសាកអាគុយ Cadillac Lyriq ស៊េរីឆ្នាំ2022 នឹង​បង្ហាញវត្តមាន​លើ​ទីផ្សារ​ ក្នុង​តម្លៃ​ខ្លួន 60,000$ ។ ការ​ប្រកាស​ចេញនូវ​ស៊េរីរថយន្តដ៏ស្រស់ស្អាត និងសិចស៊ីរបស់ Cadillac Lyriq អាច​នឹង​ក្លាយជា គូរប្រជែង​របស់រថយន្ត Audi E-Tron, Jaguar I-Pace និង Tesla Model X ។


ក្នុង​ព្រឹត្តិការណ៍ Japan Morgan Auto Conference លោក Steve Carlisle ប្រធានក្រុមហ៊ុន GM មិន​ទាន់​បាន​លាតត្រដាង​លម្អិត​ពី​លក្ខណៈសម្បត្តិ និង​តម្លៃ​ជាក់លាក់​នៅឡើយទេ។ រថយន្ត Cadillac Lyriq ជាប្រភេទរថយន្ត SUV ខ្នាតកណ្ដាល ហើយ​មាន​ជាប្រភេទប៉ុង1 និងប៉ុង2 ។ Cadillac Lyriq នឹង​ប្រើ​ម៉ូទ័រអាគុយ កម្លាំង 100 kWh ហើយ​ពេល​សាកពេញ អាច​ជិះ​បាន​ចម្ងាយ 483 km ។ អ្វី​ដែល​កាន់តែពិសេសនោះ Lyriq នឹង​មាន​បង្កប់​នូវ​បច្ចេកវិទ្យាទំនើបៗចុងក្រោយ មិនចាញ់រថយន្តល្បីៗទាំង3 ដូចជា រថយន្ត Audi E-Tron, Jaguar I-Pace និង Tesla Model X ឡើយ៕

ប្រភព៖ carscoops