រថយន្ត Ford Fusion ឆ្នាំ2020 នៅបរទេសលក់បញ្ចុះតម្លៃ Clear Stock ឡើងសាហាវ

Discount ឡើងកប់ Ford Fusion 2020

sambo 2019
24 សីហា 2020
11:03 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្នុងខែសីហា 2020 នេះ ក្រុមហ៊ុន Ford នៅក្រៅប្រទេស​ បាននឹងកំពុងប្រកាស​លក់​បញ្ចុះតម្លៃលើ​រថយន្ត ម៉ាក Ford Fusion យ៉ាងពិសេស​ជូន​អតិថិជន។ ស្តុក​រថយន្ត Fusion ស៊េរីឆ្នាំ2020 នេះ ត្រូវ​បាន​លក់​បញ្ចុះ​ថ្លៃ 4,000$ និង​បញ្ចុះ​ 3,000$ សម្រាប់សាខា ទីក្រុង New York សហរដ្ឋអាមេរិច។

បន្ថែមពីនេះ សម្រាប់អតិថិជនដែលទិញរថយន្ត Ford Fusion នេះ ជាមួយសេវាកម្មផ្ដល់កម្ចីដោយ Ford Credit ក៏នឹង​ទទូលបាន ការ​មិន​គិត​ការប្រាក់ រហូត​ដល់ 72ខែ ថែមទៀតផង។ កាន់តែ​អស្ចារ្យទៀតនោះ សម្រាប់អ្នករស់នៅ ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិច ក៏​នឹង​ទទួលបានលុយត្រឡប់មកវិញ 1,000$ ផងដែរ សម្រាប់​ឱកាសប្រូម៉ូសិន ក្នុងខែសីហានេះ។

តម្លៃ​រថយន្ត Ford Fusion នៅក្រៅប្រទេស មានចាប់ពី 25,010$ និងម៉ូឌែល 29,840$ ហើយម៉ូឌែល Titanium PHEV វិញ ថ្លៃ 36,840$។ រថយន្តដ៏តូចច្រឡឹង ដៃគូរប្រកួតប្រជែងជាមួយរថយន្ត Subaru Outback នេះ ជាប្រភេទរថយន្ត Sedan បំពាក់ម៉ាស៊ីនចំណុះ 1.5L ស៊ីឡាំង4 កម្លាំង 181សេះ ប្រើ​ប្រអប់លេខ 6អូតូ បើកបរ​ដោយ​កង់មុខ អាច​ផ្ទុក​អ្នកដំណើរបានចំនួន 5នាក់ ស័ក្តិសមបំផុត សម្រាប់​អ្នក​ចង់​បាន​រថយន្តជិះ លក្ខណៈគ្រួសារ ស៊ីសាំងតិច បង់ពន្ធអស់តិច តែ​ទំនើប ទាន់សម័យកប់៕

ប្រភព៖ Carbuzz

 


 

សូមណែនាំអត្ថបទសម្រាប់អ្នក