ជប៉ុនផលិត​ឡានហោះបានសម្រេចហើយ (មានវីដេអូ)

ធ្លាប់ឃើញឡានហោះអត់?

sambo 2019
03 កញ្ញា 2020
11:15 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

រថយន្តហោះ រូបរាង​ដូច​ដ្រូន SD-03 Flying Car របស់​ជប៉ុន​ កំពុង​ធ្វើតេស្ត​ហោះហើរសាកល្បង ផុត​ពីដី ដោយ​ជោគជ័យ និង​ត្រៀមខ្លួន បង្ហាញខ្លួន​ជាសាធារណក្នុង​ពេល​ឆាប់ៗ ជាផ្លូវការ។ ក្រុមហ៊ុន SkyDrive របស់​ប្រទេសជប៉ុន ទំនង​ជា លើកពានខាងផលិត​ Flying Car បានសម្រេចមុន​គេ ខណៈដែល ក្រុមហ៊ុនផលិត​រថយន្តល្បីៗផ្សេងទៀត ដូចជា Audi, Hyundai និងក្រុមហ៊ុនរថយន្ត Porsche ជាដើម ក៏កំពុងខ្នះខ្នែងលើ​ការ​ផលិត​រថយន្តអាច​ហោះបាននេះផងដែរ។

រូបភាព Automotive Cambodia


វីដេអូបញ្ជារថយន្ត SD-03 ហោះនេះ ត្រូវ​បាន​ ក្រុមហ៊ុនខាងលើ សាកល្បងកាលពីថ្ងៃទី25 ខែសីហា 2020 នៅ​កន្លែងធ្វើតេស្តរថយន្តរបស់ Toyota Test Field ។ ឡានហោះ SD-03 flying car model ត្រូវ​បាន​ជាប់ឈ្មោះថា ជា​ flying car ដំបូង​បំផុត ក្នុង​ប្រទេស​ជប៉ុន។ ក្នុងវីដេអូសំកាំងខ្លួនផុត​ពី​ដីរបស់ SD-03 គេ​ឃើញថា វា​អាច ហោះបានកម្ពស់ 2ម៉ែត្រ និង​រំកិលខ្លួនបានចម្ងាយ 4ម៉ែត្រ។

SD-03 flying car model ជា​រថយន្តហោះ អគ្គីសនី បំពាក់​ដោយ​ម៉ូទ័រកម្លាំងចំនួន 8 ជាជំនួយ សម្រាប់​បញ្ជាស្លាបកង្ហារ យោង​តួរថយន្តឡើងលើ និង​ចល័តទីតាំង។ បច្ចុប្បន្ន ក្រុមហ៊ុន SkyDrive របស់ជប៉ុន កំពុង​បន្តជំហាននៃការធ្វើតេស្តសាកល្បង មុខងារផ្សេងៗ និង​បច្ចេកវិទ្យា លើរថយន្តហោះនេះ ដើម្បីធានាពីសុវត្ថិភាព 100% មុន ប្រកាស​ពីភាពជោគជ័យរបស់ខ្លួនជាផ្លូវការ៕

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក