បើស្រលាញ់ឡានត្រូវចេះវិធីថ្នាក់ថ្នម មុន និងក្រោយពេលកាច់សោរបញ្ឆេះ

កុំចេះតែកាច់សោរបញ្ឆេះភ្លាម ជាន់អូនភ្លែតចឹង

sambo 2019
07 កញ្ញា 2020
03:08 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ដើម្បីធានាការ​ប្រើប្រាស់រថយន្តរបស់លោកអ្នកឲ្យធន់ បាន​យូរ មិនងាយខូច​ មិនថា​រថយន្តថ្មី ឬ​រថយន្តមួយទឹកទេ ទាមទារឲ្យ​យើង​ស្វែងយល់បានច្បាស់ ពី​លក្ខណៈបច្ចេកទេសខ្លះៗ មុន​កាច់សោរបញ្ឆេះរថយន្តទៅមុខ។ ខាងក្រោមនេះ គឺ​ជា​គន្លឹះសំខាន់ៗ មុន និ​ងក្រោយពេលបញ្ឆេះម៉ាស៊ីនរថយន្តរបស់លោកអ្នក៖

I. មុនចេញឡាន៖
រូបភាព Automotive Cambodia

យើងត្រូវបញ្ឆេះម៉ាស៊ីនអោយបានយ៉ាងតិចពី 2-5នាទីសិន ដើម្បីអោយដឹងថារាល់មុខងារឡានទាំងអស់ ត្រៀមខ្លួនរួចរាល់ ដូចជា៖ ប្រព័ន្ធប្រេងម៉ាស៊ីន ដែលនឹងរត់គ្រប់ចំនួនជុំ ហើយធ្វើប្រព័ន្ធភ្លើង សាំង និងចរន្តផ្សេងៗជ្រាបចូលបានសព្វគ្រប់ល្អ។ បន្ទាប់មកពិនិត្យមើលលើកុងទ័រម៉ាស៊ីន ថាតើវាបានវាត់ឡើងដល់ជិតលេខ2 ឬនៅ? បើរត់ដល់ យើងគួរចាំឲ្យវា ស្រកចុះមកត្រឹមលេខ 0 ឬ 0.5 ដើម្បីធានាថា ប្រព័ន្ធមេកានិចគ្រប់យ៉ាង ត្រូវបានដំណើរការរួចរាល់។

ខណៈពេលដែលកំពុងបញ្ឆេះ តើ​យើង​គួរ​ធ្វើអ្វីទៀត?

អ្វីដែលលោកអ្នក ត្រូវធ្វើបន្ទាប់ គឺបើកម៉ាស៊ីនត្រជាក់ទៅលេខ 2 ឬកាំដែលជិតអស់ រយពេល 2-3នាទី ដើម្បីអោយវាបាច់ធូលីដែលជាប់នៅខាងមុន។ សម្រាប់ពេលថ្ងៃ ឬចតចំណត ដែលក្តៅ ចាំបាច់ត្រូវបើកកញ្ចក់ ហើយដើរចេញពីឡានអោយបាន 2-3នាទី ដើម្បីអោយខ្យល់ដែលរីកមាឌ ឬខ្យល់អាក្រក់ ចេញតាមកញ្ចក់អស់សិន សឹមបិទវាវិញ រទចចូលឡាន។ បន្ថែមពីនេះ ខណៈដែលឡានមិនទាន់វិលកង់ទៅមុខ យើងក៏អាចសាកសារ៉េទិសសញ្ញា ឬមើលត្រចៀកកញ្ចក់ផងថាមានបាត់អត់? ត្រូវនឹងកម្រិតកម្ពស់យើងអង្គុយ ឬអត់ (ក្រែងមានគេចុចលេង) និង ចាក់ចំរៀងស្តាប់ឲ្យហើយសិនក៏បាន។

ចាំបាច់ត្រូវទុកពេលអោយម៉ាស៊ីនឡាន សម្រាកយ៉ាងហោចណាស់1នាទី ឬ5នាទី ដើម្បីអោយប្រេងម៉ាស៊ីន ដែលមិនទាន់ឈប់វិល វាបានបន្ថយមាឌ និងស្រកទៅវិញតាមសម្រួល ដែលកត្តាទាំងអស់នេះហើយ ធ្វើឲ្យម៉ាស៊ីនរថយន្តចេះតែស្ទើរប្រេងម៉ាស៊ីន ឬស្ងួតលឿនខុសធម្មតា? (កុំឆ្ងល់អីថាហេតុអ្វីវាស្ងួតឬខ្វះ) ។ រឿងសំខាន់មួយទៀត ដែលលោកអ្នកត្រូវធ្វើដែរនោះ គឺត្រូវបិទម៉ាស៊ីនត្រជាក់ជាមុនសិន មុននឹងពន្លត់ម៉ាស៊ីន ការធ្វើបែបនេះ វានឹងធ្វើអោយក្រញរម៉ាស៊ីនត្រជាក់ស្ងួតល្អ អត់សើម មិនងាយជាប់ដី ឬធូលីបាន។ ពេលឈប់ឡាននឹងហើយ យើងអាចឆ្លៀតរុញលេខចូល P និងដាក់ប្រាំងដៃបាន តែកុំភ្លេចសារ៉េរបស់របរទូរស័ព្ទ កាបូប និងសំភារៈផ្សេងៗចេញផង៕ ប្រយ័ត្នស៊យ!

រូបភាព Automotive Cambodia

#PP Auto


សូមណែនាំអត្ថបទសម្រាប់អ្នក