BMW ផលិតរថយន្តអគ្គិសនីមុខកាន់តែកាចទុកប្រជែងជាមួយឡានអត់ចាក់សាំង Tesla

មុខកាចមែនហ្នឹង

sambo 2019
08 កញ្ញា 2020
10:50 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

អ្នកណាៗក៏​ដឹងដែរថា បច្ចុប្បន្នរថយន្តអគ្គិសនីម៉ាក Tesla បាន​ក្លាយជា​រថយន្តលំដាប់កំពូលលេខ1 ខាង​សន្សំសំចៃ និងមានបច្ចេកវិទ្យាទំនើប អាច​បើកបរ​ស្វ័យប្រវត្តិបាន​ដោយខ្លួនឯង។ ថ្មីៗនេះ ក្រុមហ៊ុន BMW ក៏ស្រាប់តែ​បញ្ចេញគំរូរថយន្តអគ្គិសនីអនាគត យ៉ាងស្រស់ស្អាត និង​មុខកាន់តែកាច BMW iX4 ដើម្បីប្រជែងជាមួយ Tesla ដែរ។ តាមការ​គ្រោងទុក រថយន្តសាកថាមពលអគ្គីសនី BMW ចំនួន 9ម៉ូឌែល នឹង​បង្ហាញខ្លួនក្នុងពេលខាងមុខ។

គេរំពឹងថា រថយន្តសាកថាមពលអគ្គិសនីថ្មីរបស់ BMW នេះ នឹង​មានលក្ខណៈកាន់តែពិសេស ជាង​ Audi, Jaguar, Lexus, Mercedes-Benz និង Tesla ទៅទៀត។ ក្រុមហ៊ុន BMW ខ្លួនឯងផ្ទាល់ក៏​បានដាក់គោលដៅទីផ្សារលក់រថយន្តមិនប្រើសាំង ក្នុងពេល 10ឆ្នាំក្រោយឲ្យសម្រេចបានដល់ 4.6លានគ្រឿង និង 460,000 គ្រឿង ក្នុងមួយឆ្នាំ។ យ៉ាងណាមិញ រថយន្តនេះ មិនទាន់បង្ហាញខ្លួនឆាប់ពេកនោះទេ ពោល គឺគ្រោងនឹង​បង្ហាញខ្លួន នៅក្នុងឆ្នាំ2025 ខាងមុខ៕    

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក