Ford Equator រថយន្ត SUV 7កៅអីពេញខ្នាតបង្ហាញខ្លួននៅប្រទេសចិនមុនគេ

ពេញខ្នាតជា SUV ពិតៗមែន

sambo 2019
28 កញ្ញា 2020
10:50 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

រថយន្ត SUV 7កៅអី ពេញខ្នាត Ford Equator ទើបតែ​ត្រូវ​បាន​ក្រុមហ៊ុនរថយន្ត Ford ប្រកាស​ជាផ្លូវការ ក្នុងទីផ្សារ​រថយន្តប្រទេសចិន។ រថយន្តនេះ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុនដៃគូររបស់ Ford នៅ​ប្រទេសចិនឈ្មោះ Jiangling-Ford ដែល​តម្រូវ​តាមទីផ្សារ​របស់ចិនមុនគេ។

Ford Equator ជា​រថយន្ត SUV មានម៉ាស៊ីនចំណុះ 2.0L turbocharged ស៊ីឡាំង 4 កម្លាំង 221សេះ ប្រើជាមួយប្រអប់លេខ 5អូតូ បើកបរដោយកង់ទាំង4 ។ គោលដៅទីផ្សាររបស់ Ford Equator គឺរថយន្ត Jeep Grand Commander និង Toyota Highlander ។ បច្ចុប្បន្ននេះ មិនទាន់មានផ្នែកខាងក្នុងរបស់រថយន្តនេះ ត្រូវបានគេប្រទះឃើញ ឬ​បែកធ្លាយជាសាធារណៈនៅឡើយទេ ហើយចំពោះតម្លៃផ្លូវការ ក៏រឹតតែ​មិនទាន់ត្រូវបាន​ចែកចាយនៅឡើយ។

ដោយឡែក សម្រាប់ទីផ្សារប្រទេសកម្ពុជាយើងឯណេះវិញ ឃើញថាក្រុមហ៊ុន Ford Cambodia ក៏ទើបតែ​ប្រកាសទទួលកក់ទុកមុន សម្រាប់ប្រភេទរថយន្ត SUV ស៊េរីថ្មី គឺ Ford Territory ស៊េរីឆ្នាំ2021 ជាមួយតម្លៃ 49,900$ ផងដែរ។ បន្ថែមពីនេះ អតិថិជនដែលបានជាវរថយន្តពីក្រុមហ៊ុន ក៏នឹង​ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗដូចជា ការធានាគុណភាពពីរោងចក្រ 3 ឆ្នាំ ឬ 100,000 km សេវាថែទាំឥតគិតថ្លៃពីក្រុមហ៊ុន 1 ឆ្នាំ ឬ 20,000 km សេវាជួសជុលចល័ត 24 ម៉ោងពីជាងជំនាញ សេវាបង់រំលស់ឆាប់រហ័ស និង ងាយស្រួល និងគ្រឿងបន្លាស់ Original ពីរោងចក្រ ថែមទៀតផង៕

ប្រភព៖ Carbuzz


សូមណែនាំអត្ថបទសម្រាប់អ្នក