ក្រុមហ៊ុនផលិតរថយន្ត Lexus នៅប្រទេសជប៉ុន ទើបតែចុះឈ្មោះម៉ាកសញ្ញាពាណិជ្ជកម្មផ្លូវការ ដោយដាក់ឈ្មោះ ថ្មីទៅលើរថយន្ត SUV របស់ខ្លួនថា Lexus LBX ។ រថយន្តនេះ មានរូបរាងមិនសូវជាខុសប្លែកខ្លាំងពីរថយន្តប្រភេទ Lexus NX 200t ប៉ុន្មាននោះទេ។
ការចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម LBX របស់ Lexus នេះ ធ្វើឡើងជាផ្លូវការ ក្នុងទីផ្សារអឺរ៉ុបប៉ុណ្ណោះ គេមិនទាន់ឃើញមានការចុះបញ្ជីម៉ាកសញ្ញាដដែលនេះ នៅសហរដ្ឋអាមេរិកនៅឡើយទេ។ យ៉ាងណាមិញ គេជឿជាក់ថា រថយន្តSUV ខ្នាតកណ្ដាលស៊េរីថ្មីមួយនេះ នឹងមានឈ្មោះថា Lexus LBX នេះតែម្ដង៕