ក្រុមហ៊ុនចិនសំងំផលិតឡានហោះមួយនេះ 7ឆ្នាំ និងធ្វើតេស្តសុវត្ថិភាព 10,000ដង

ឡានហោះស៊េរីថ្មី

sambo 2019
30 កញ្ញា 2020
11:04 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

សករាជរថយន្តលែងប្រើសាំងចូលមកបណ្ដើរៗហើយ ខណៈដែលប្រភេទរថយន្តអាច​បើកបរលើដីផង និង​បញ្ជាឲ្យហោះបានលើអាកាសផង ក៏លេច​មុខបន្តិចម្ដងៗដែរ។ រថយន្តអាចហោះបាន មានរូបរាងស្រដៀងនឹងកូនយន្តហោះដ្រូន ឈ្មោះ Kiwigogo បាន​បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2020។

ឡានហោះ Kiwigogo មានសមត្ថភាពអាច​ដឹកមនុស្សបាន 2នាក់ ហោះផុតពីដីកម្ពស់ 5 ទៅដល់ 25ម៉ែត្រ។ រថយន្តមានស្លាបកង្ហារអាចហោះបាននេះ ត្រូវបានផលិត​ឡើងដោយក្រុមហ៊ុនចិន Xpeng Motor។ តាមការបញ្ជាក់របស់ក្រុមហ៊ុនផលិត Flying Car Kiwigogo បាន​បញ្ជាក់ថា ក្រុមហ៊ុនបានចំណាយពេលវេលារហូត​ដល់ទៅ 7ឆ្នាំ​ និងឆ្លងកាត់ការធ្វើតេស្តហោះចំនួន 10,000ដង ទម្រាំឈានដល់ ការ​យក​ដាក់តាំងបង្ហាញជាសាធារណៈក្នុងកម្មវិធីពិព័រណ៌រថយន្ត Beijing Auto Show នេះ។

បច្ចុប្បន្ន រថយន្តអាចហោះបាននេះ មិនទាន់មានប្រភពណា ទម្លាយពីតម្លៃនៅឡើយទេ ហើយក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋាភិបាល និង​រៀបចំនីតិវិធីចុះបញ្ជីផ្សេងៗទៀត មុនប្រកាសពីការចរាចរលក់លើទីផ្សារ បានជាផ្លូវការ៕

ប្រភព៖ carscoops 

សូមណែនាំអត្ថបទសម្រាប់អ្នក