សឹងមិនគួរឲ្យជឿ កៅអីឡានកញ្ចាស់ចឹងសោះដាក់លក់ 90,000$

របស់បុរាណ

sambo 2019
07 តុលា 2020
11:16 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

បើមិនប្រាប់ ប្រហែលជាមិនជឿទេថា កៅអីរថយន្តដាច់រហែករយីករយាគមួយគូនេះ ត្រូវ​បាន​ប្រកាស​ដាក់លក់ក្នុងតម្លៃដល់ទៅ 90,000$។ នេះជាកៅអីរបស់រថយន្តម៉ាក Chevrolet Corvette ផលិត​តាំងពី ឆ្នាំ1953 ។

Chevrolet Corvette អាយុជិត 70ឆ្នាំមួយស៊េរីនេះ ផលិតនៅសហរដ្ឋអាមេរិច ប្រហែល 2លានគ្រឿង ហើយ​ក៏ជារថយន្តដែល​មានការ​ពេញនិយម​ខ្លាំងផងដែរ កាលពីជំនាន់នោះ។ មូលហេតុដែលកៅអីរថយន្តដ៏កញ្ចាស់ទាំង2នេះ លក់ថ្លៃកប់ដូច្នេះ ក៏ដោយសារតែ ពួកវា ត្រូវ​បាន​គេចាត់ចូលជា​វត្ថុបុរាណ ធ្វើដោយដៃមនុស្ស ដាក់តាំងក្នុងសារៈមន្ទីរបានទៅហើយ៕

ប្រភព៖ Carbuzz