ឡាន Lexus 570 នេះសាច់កម្មណាស់ ព្រោះគេផលិត​មក​ទុកបើកបរលើ​ផ្លូវ off road ប៉ុណ្ណោះ (វីដេអូ)

Lexus 570 ស្បែកកម្ម

sambo 2019
10 តុលា 2020
01:41 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

គេធ្លាប់តែបាន​ឃើញប្រភេទ​រថយន្ត Lexus LX 570 កន្លង​មក បើកបរ​លើ​វាលខ្សាច់នៅ​ស្រុកអារ៉ាប់ ប៉ុន្តែ​សម្រាប់ Lexus 570 ម៉ូឌែលថ្មីនេះ ផលិត​ទុកសម្រាប់តែ​បើកលើ​ផ្លូវលំបាកៗ ប្រភេទ off road តែប៉ុណ្ណោះ។ រថយន្តនេះ ឈ្មោះថា Lexus J201 ដែល​ជា​ប្រភេទ​រថយន្តគំរូរថ្ងៃអនាគតរបស់ Lexus។


ឡាន 570 នេះ លេងមកជាមួយប្រភេទកង់ក្រោះ យ៉ាន់ស្ព័របែប off road ទំហំ 17អ៊ីញ មាន​បំពាក់កាងដំបូលខាងលើ សម្រាប់ផ្ទុកអីវ៉ាន់ ហើយ​កន្ទុយក្រោយ មាន​ភ្ជាប់ដោយកង់សាគួរមួយគ្រាប់ស្រាប់។ គ្រឿងបរិក្ខារខាងក្នុងរថយន្ត នៅរក្សាភាពទំនើបដដែល ដូចឡាន​ Lexus LX 570 ធម្មតា តែ​នៅ​បាំងខាងក្រោយ ឌីហ្សាញមកជាមួយថតសម្រាប់​ទុកសម្ភារៈ​ដ៏សំបូរបែបតែម្ដង។

អ្នកចូលចិត្តបើកឡាន បែបផ្សងព្រេង off road ប្រាកដជា​ពេញចិត្តកាន់តែខ្លាំង ក្រោយពេល​រថយន្តនេះ តាំង​បង្ហាញជាផ្លូវការ ក្នុង​កម្មវិធី Rebelle Rally កាលពីពេលថ្មីៗកន្លងទៅ។ រថយន្ត SUV ខ្នាតធំនេះ ក៏ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​តេស្ត​បើកបរ​សាកល្បង កាត់តាមរដ្ឋ California និង​រដ្ឋ Nevada សហរដ្ឋអាមេរិច​ថែមទៀតផង។ រថយន្ត off road ម៉ាក Lexus J201 នេះ បំពាក់​ដោយ ស៊ីឡាំងចំនួន 8 ម៉ាស៊ីនចំណុះ 5.7L ប៉ុន្តែ​កម្លាំងវិញខ្លាំងកប់លើស 570 ធម្មតា។ វាមានកម្លាំងដល់ទៅ 550សេះ ឯណោះ៕

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក