ពិព័រណ៍រថយន្តដ៏ធំនៅអាមេរិច New York Auto Show ប្រកាសថ្ងៃបង្ហាញខ្លួនហើយ

ឆ្នាំក្រោយ 2021

sambo 2019
21 តុលា 2020
10:25 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ព្រឹត្តិការណ៍តាំងបង្ហាញរថយន្តដ៏ធំប្រចាំឆ្នាំ នៅសហរដ្ឋអាមេរិច New York Auto Show បានប្រកាស​យក​ថ្ងៃទី20 សីហា ដល់ថ្ងៃទី29 ខែសីហា ឆ្នាំ2021 ជាផ្លូវការហើយ។ នេះបើតាមការ​បញ្ជាក់ឲ្យដឹងពីអ្នករៀបចំពិព័រណ៍រថយន្ត New York Auto Show ។ ការប្រកាសជាថ្មីនេះ បន្ទាប់ពីកម្មវិធីតាំងបង្ហាញរថយន្តដ៏ធំនេះ ត្រូវ​បាន​គេ​លុប​ចោល ក្នុង​ឆ្នាំ2020 ដោយសារ​តែ​បញ្ហាជំងឺកូវីដ។

ដោយឡែក សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍រថយន្តធំៗដទៃទៀត នៅសហរដ្ឋអាមេរិច ដូចជា Detroit Auto Show និង The Geveva Motor Show ជាដើម ក៏ត្រៀម​រៀបចំឡើង ក្នុង​ឆ្នាំ2021 ដូចគ្នាផងដែរ។ New York Auto Show ក៏ត្រូវបាន​បញ្ជាក់ថា នឹង​រៀបចំ​ឲ្យ​កាន់តែ​ធំ និង​ទាក់ទាងជាងមុនទ្វេរដង ទាំង​ទំហំទីតាំង និង​ភ្ញៀវចូលរួម។ គេរំពឹងថា ពិព័រណ៍រថយន្តនេះ នឹង​ស្រូប​ទាញ ការ​ចូលរួមកាន់តែ​​ច្រើនជាងមុន ហើយ​ក្រុមហ៊ុនរថយន្តធំៗ ដែល​ខកខាន បញ្ចេញ​រថយន្ត​ទំនើបៗរបស់ខ្លួន ក៏​នឹង​នាំ​យក​រថយន្តរបស់ខ្លួនចូលរួម យ៉ាងអធឹកអធ័ម ជាក់ជាមិនខាន៕

ប្រភព៖ ​CarBuzz

សូមណែនាំអត្ថបទសម្រាប់អ្នក