កុំលេងជាមួយប៉ូលិសចរាចរណ៍ជប៉ុន ហានិភ័យណាស់ជិះសុទ្ធតែឡានស្ព័រ Lexus LC 500 តម្លៃ16ម៉ឺនដុល្លារ

Oppa លេងសុទ្ធតែឡានស្ព័រ

sambo 2019
22 តុលា 2020
11:10 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ទោះ​បី​ជា មិនសូវមានបទល្មើស​កើតឡើង​ច្រើន នៅ​លើ​ដងផ្លូវ ក៏ប៉ូលិសចរាចរណ៍​នៅTochigi Prefectural Police Department ប្រចាំប្រទេសជប៉ុន ប្រើប្រាស់​សុទ្ធតែ​រថយន្តស្ព័រទំនើបម៉ាក Lexus LC Coupe យ៉ាង​ឡូយឆាយដែរ។ ក្រៅពី​ Lexus LC 500 គេ​ក៏​ឃើញរថយន្តស្ព័រទំនើបម៉ាកផ្សេងៗទៀត ដូចជា Nissan GT-R, Honda NSX និងរថយន្ត Skyline R34 ជាដើម បញ្ឍរនៅ​ប៉ុស្តិ៍ប៉ូលិសនោះផងដែរ។

Lexus LC 500 នៅប៉ុស្តិ៍ប៉ូលិសទាំងអស់នោះ ជា​ការ​ឧបត្ថម្ភដោយ ក្រុមហ៊ុន Lexus នៅជប៉ុនផ្ទាល់។ រថយន្តស្ព័រល្បឿនលឿន មានលេង​ឯកសណ្ឋានរបស់ប៉ូលិសជប៉ុននេះ នឹង​ចូលរួមធ្វើការជាមួយសមត្ថកិច្ចចរាចារណ៍ ក្នុងការកាត់បន្ថយបទល្មើស​ផ្សេងៗលើដងផ្លូវ។

រថយន្តម៉ាក Lexus LC 500 តុបតែងទៅជា​ឡាន​ប៉ូលិសនេះ មានតម្លៃប្រហែល 164,800$។ LC 500 ជាប្រភេទឡានល្បឿន បំពាក់ម៉ាស៊ីន 5.0L ស៊ីឡាំង V8 កម្លាំង 471សេះ កម្លាំងរមួល 540 ញ៉ូតុនម៉ែត្រ។ រថយន្តស្ព័រនេះ ប្រើ​ជាមួយប្រអប់លេខ 10វគ្គអូតូ អាច​បង្កើនល្បឿនពី 0-100 km ដោយប្រើរយពេល 4.4វិនាទី៕

ប្រភព៖ Carbuzz

សូមណែនាំអត្ថបទសម្រាប់អ្នក