ម៉ូតូប្រេនៗរាងឡូយឡើងកប់ ឯតម្លៃស្មើកូនឡានស្រុកខ្មែរប៉ុណ្ណោះ

ម៉ូតូ off-road

sambo 2019
23 តុលា 2020
05:09 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុនផលិត​អាគុយគ្រឿងយន្ត Volcon ទើបតែ​ប្រកាស​ម៉ូឌែល​ម៉ូតូអគ្គិសនីស៊េរីថ្មី​របស់ខ្លួនរួមមានម៉ូតូមួយប្រភេទ និង​ម៉ូតូកង់2 (All-Terrain Vehicle) ចំនួន 2ប្រភេទ ដែល​សុទ្ធសឹង​ជា​ប្រភេទម៉ូតូបើកបរផ្លូវ off-road ។ លក្ខណៈពិសេស​របស់ម៉ូតទាំង 2ប្រភេទនេះ គឺ​អាច​សាកថាមពល​ឡើងវិញ​ដោយខ្លួនឯង ដោយចរន្តភ្លើងនៅតាមផ្ទះ ក្នុងរយពេល​ត្រឹមតែ 2ម៉ោងប៉ុណ្ណោះ។

រូបភាព Automotive Cambodia

សម្រាប់ម៉ូតូកង់ 2 ឈ្មោះថា Coupled អាច​បង្កើតថាមពេលចេញពីម៉ូទ័របានកម្លាំង 50សេះ និង​អាច​បង្កើនល្បឿន 96 km/h ក្នុងរយពេល 6វិនាទី។ សម្រាប់តម្លៃវិញ ម៉ូតូរាង​ឡូយ ទាន់សម័យមួយនេះ ថ្លៃ 5,995$ ប្រហាក់ប្រហែលនឹង​តម្លៃកូនឡាន Morning ដែលកំពុង​ដាក់លក់​លើទីផ្សារ​ស្រុកខ្មែរ។

រូបភាព Automotive Cambodia

សម្រាប់ម៉ូឌែលទី2 ឈ្មោះហៅថា Stag ជាប្រភេទ​ម៉ូតូកង់ 4 ។ វាមាន​រាងតូចបន្តិច ប៉ុន្តែ​មាន​កៅអី អាច​អង្គុយបាន​គ្នា 2នាក់។ ម៉ូតូនេះ មាន​កម្លាំងខ្លាំង ដល់ទៅ 225សេះ បង្កើនល្បឿន ពី 0-96 km/h ក្នុងរយពេល 5វិនាទី។ ម៉ូតូនេះ មានល្បឿនអតិបរមា ដល់ទៅ 241 Km ព្រមទាំង​បំពាក់​មកជាមួយបូម ជាប្រភេទ Fox Suspension យ៉ាងទំនើប។

រូបភាព Automotive Cambodia

ស៊េរីចុងក្រោយនេះ គឺ Volcon Beast មាន​កៅអី4 កម្លាំង 450សេះ។ បង្កើនល្បឿន ដល់ 96 km/h ក្នុងរយៈពេលតែ 4.5វិនាទី ហើយអាច​រោទិ៍ហ្គ៊ែញាក់ល្បឿនបានដល់ 241 Km។ ម៉ូតូកង់4 ប្រភេទ quad ដែលអាចជិះបានគ្នា 4នាក់នេះ បំពាក់ដោយបូម Fox Suspension ជាមួយមួយបច្ចេកវិទ្យា Live Valve active technology យ៉ាងទំនើប និងសុវត្ថិភាពខ្ពស់ថែមទៀតផង។ ចុះប្រិយមិត្តវិញ មានចាប់អារម្មណ៍លើ​ម៉ូតូណាមួយ ក្នុងចំណោមម៉ូតូទាំង 3ប្រភេទនេះ?

រូបភាព Automotive Cambodia

ប្រភព៖ Carscoops

សូមណែនាំអត្ថបទសម្រាប់អ្នក