ឈប់រអ៊ូទៀតទៅ! រឿង Fast & Furious នឹង​បិទបញ្ចប់សាច់រឿងត្រឹមវគ្គទី11

ទ្រាំៗទៅ 2វគ្គទៀតទេ

sambo 2019
24 តុលា 2020
02:59 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

គិត​តាំង​ពី​ឆ្នាំ 2001 មក រឿងភាគ​បែប​វាយប្រហារ ជិះឡាន​បែប​ផ្ដាច់ព្រលឹង The Fast & Furious គ្មាន​នរណា​ស្មានដឹងថា រឿងនេះ នឹង​តភាគ​ដល់ណាទេ។ ពេលនេះ រឿងមន្ទិលនោះ លែងមានទៀតហើយ ពោលគឺរឿងនេះ នឹង​ផលិត​ត្រឹមវគ្គទី11 តែប៉ុណ្ណោះ។

បច្ចុប្បន្នរឿងនេះ កំពុងផលិតដល់វគ្គទី9 ហើយត្រៀមនឹង​ចាក់បញ្ចាំង​តាម​រោងកុន នៅ​ជុំវិញពិភពលោក អំឡុងខែ ឧសភា ឆ្នាំ2021។ តាមកាលវិភាគ Fast & Furious វគ្គទី10 គ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី02 ខែមេសា 2021 តែ​ដោយសារ​បញ្ហា​កូវីដ19 ក៏ត្រូវ​ពន្យារពេលបន្តបន្ទាប់។ តារា​សម្ដែងហូលីវូដល្បីៗ សុទ្ធតែ​បាន​បង្ហាញមុខក្នុង​ខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញមួយនេះ ដូចជា Vin Diesel, Michelle Rodriguez, Ludacris, Tyrese Gibson, Nathalie Emmanuel, Sung Kang និង Jordana Brewster ជាដើម។ ក្រៅពីវត្តមានរបស់តារាហូលីវូដល្បីៗ រថយន្តចាស់ថ្មី ជាច្រើនម៉ូឌែល ក៏​ត្រូវ​បាន​គេ​យក​មកសម្ដែងដែរ ដូចជា Toyota GR Supra, Ford Mustang Shelby GT350 និង Dodge Charger ៕

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក