Mazda 3 ស៊េរីឆ្នាំ2021 ស៊ីសាំងតិចណាស់ប្រហែលឡានប្រើអាគុយនៅខ្មែរដែរ (វីដេអូ)

ជិះ 100Km ស៊ីតែប៉ុណ្ណឹង

sambo 2019
24 តុលា 2020
11:54 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុនរថយន្ត Mazda ទើបតែ​ដាច់ចិត្ត​បញ្ចេញ​ព័ត៌មានពីកម្រិតស៊ីសាំងរបស់រថយន្ត Mazda3 2.5 Turbo ធ្វើ​ឲ្យ​អ្នកតាមដាន លាន់មាត់ថា ពិតជាជួយសន្សំសំចៃ​ខ្លាំងមែនទែន។ រថយន្ត Mazda3 ស៊េរីឆ្នាំ 2021 បំពាក់​ដោយស៊ីឡាំង4 ម៉ាស៊ីន 2.5L ប្រភេទTurbo កម្លាំង 250សេះ មានទាំងប្រភេទបើកបរដោយប៉ុងមុខក្រោយ និងបើកបរដោយប៉ុងមុខ។ កម្រិតស៊ីសាំង 100km រថយន្ត Mazda 3 hatchback 2021 ដែលប្រើប៉ុង2 ស៊ីប្រហែល 7L ប្រហាក់ប្រហែលនឹង​ប្រភេទឡានប្រើអាគុយហាយប្រីដ ដូចជា Prius ជំនាន់ទី2 (2004-2009) នៅខ្មែរដែរ។

ចំពោះម៉ូឌែល Mazda 3 2.5 Turbo នេះដែរ ត្រូវ​បាន​ផលិត​មក មាន2 ប្រភេទ គឺប្រភេទ Sedan និង Hatchback ។ ហើយ​សម្រាប់​ម៉ូឌែល Mazda 3 Sedan កម្រិត​ស៊ីសាំងជាមធ្យមប្រហែល 8.7L ប៉ុណ្ណោះ។ បើនិយាយ​ដល់ប្រភេទម៉ាស៊ីន Mazda 3 ម៉ាស៊ីន2.0 បើកបរ​ដោយ​ប៉ុងខាងមុខ រឹតតែ​ស៊ីសាំងតិច គឺ​ក្នុងក្រុង 100Km/8L ក្រៅក្រុង 100km/6.5L ៕


ប្រភព៖ Carbuzz

សូមណែនាំអត្ថបទសម្រាប់អ្នក