Range Rover Sandringham Edition តួពាសសុទ្ធតែកាបោនតម្លៃជាង 30ម៉ឺនដុល្លារ

ថ្លៃកប់

sambo 2019
27 តុលា 2020
11:24 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

តើរថយន្ត Range Rover Sandringham Edition មានអ្វីពិសេស បានជា​តម្លៃថ្លៃកប់យ៉ាងដូច្នេះ? តាមពិត រថយន្តស៊េរីនេះ ត្រូវ​បាន​ផលិត​មក ដើម្បី​​រុញទៅ​ប្រកួតប្រជែងជាមួយនឹងឡានប្រណីតៗផ្សេងទៀត ដូចជា Bentley Bentayga និង Rolls-Royce Cullinan ជាដើម។ រថយន្តនេះ ជាប្រភេទតួវែងពិសេស long-wheelbase ស្រដៀងទៅនឹងស៊េរី Range Rover Autobiography ដែរ។

វត្តមានរបស់រថយន្តនេះ ផលិតមក ដើម្បី​អបអរសាទរខួប គម្រប់ 5ឆ្នាំ នៅទឹកដីអាមេរិចខាងជើង។ តួរថយន្តពីខាងក្រៅ ជាប្រភេទ carbo fiber ហើយកាង​ផ្នែកខាងមុខ ឌីហ្សាញមើលទៅកាន់តែអំណាច អមដោយអំពូល LED daytime និង​មាន​ខ្យល់ចេញចូល​ បានងាយស្រួលថែមទៀតផង។ សូម្បី​តែ​ប៉ាណាខាងមុខ ក៏​ជាប្រភេទ carbon Fiber ឯកង់វិញ ទំហំ 22អ៊ីញ ប្រភេទ diamond-turned alloy យ៉ាងស្រស់ស្អាត និង​រឹងមាំ ហាប់ណែនមែនទែន។

លក្ខណៈពិសេសការឌីហ្សាញ​ជាមួយកាបោន ដែល​ទាញ​ឲ្យ​តម្លៃរបស់ Range Rover Sandringham Edition ថ្លៃរហូត​ដល់ទៅ 315,000$ នៅមាន​លក្ខណៈពិសេសជាច្រើនផ្សេងទៀតផងដែរ។ ដូចជាប្រព័ន្ធសំឡេង ជាប្រភេទ stainless steel, ពណ៌ខ្មៅរបស់រថយន្តនេះ ជាប្រភេទ Nebula Black និង​បរិក្ខា ក៏ដូចជាបច្ចេកវិទ្យាប្រណីតៗជាច្រើនផ្សេងទៀត ធ្វើឲ្យ​រថយន្តនេះមានភាព លេចធ្លោរ បែបព្រីមៀម តែម្ដង៕

ប្រភព៖ carscoops