Toyota Camry XLE Hybrid តម្លៃឡើងកប់ ក្រោយធ្វើតេស្តបច្ចេកវិទ្យាសុវត្ថិភាពជាប់ផុតលេខ

តម្លៃស្មើ BMW 3 series ដែរ

sambo 2019
02 វិច្ឆិកា 2020
01:42 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

Fan Fan របស់​ Toyota លើកនេះ នឹង​ពេញចិត្ត​ខ្លាំងជាមិនខាន បើ​បាន​ដឹង​ពី​បច្ចេកវិទ្យា​ទំនើប ដែល​បំពាក់​លើ​រថយន្ត Toyota Camry XLE Hybrid។ ឆ្លងកាត់​ការ​ធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ Top Safety Pick+ ឃើញថា រថយន្ត Sedan ស៊េរីថ្មីនេះ ធ្វើបានពិន្ទុល្អប្រសើរខ្លាំង គួរ​ឲ្យទុកចិត្តបាន។

ចំពោះតម្លៃវិញ រថយន្ត Hybrid នេះថ្លៃ 40,000$ ស្ទើរតែ​ស្មើជាមួយនឹង តម្លៃរថយន្ត BMW 3 series ដែលថ្លៃ 40,750$ ទៅហើយ។ តម្លៃខ្លួនឡើងកប់របស់រថយន្ត Toyota Camry XLE Hybrid នេះ ត្រូវ​បាន​គេវាយតម្លៃខ្ពស់ មិនចាញ់រថយន្តលំដាប់ខ្ពស់ៗដទៃទៀតឡើយ។

កត្តាចម្បង ដែល​ធ្វើឲ្យ រថយន្តនេះ ថ្លៃដល់ 4ម៉ឺនដុល្លារ ដោយសារតែបច្ចេកវិទ្យាសុវត្ថិភាពលើផ្នែក ពោងសុវត្ថិភាព និង​ប្រព័ន្ធហ្វ្រាំង ABS ស្តង់ដារតែម្ដង។ ហេតុផលទាំងអស់នេះហើយ ទើប​ធ្វើឲ្យ​អតិថិជនរបស់ Toyota ត្រូវ​ចំណាយលុយស្មើនឹង តម្លៃរបស់ BMW 3 Series ដែរ បើចង់កាន់សោរ Toyota Camry XLE Hybrid ស៊េរីថ្មីនេះ៕

ប្រភព និងរូបភាព៖ Carbuzz


សូមណែនាំអត្ថបទសម្រាប់អ្នក