កម្រឃើញណាស់! ម្ចាស់ឡាន Toyota Tacoma បែកគំនិតតទ្រុងថែមមួយកំណាត់ទៀតយ៉ាងឡូយ

មិនដែលឃើញទេ

sambo 2019
06 វិច្ឆិកា 2020
08:42 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

រថយន្ត Toyota Tacoma មួយគ្រឿង ត្រូវ​បាន​ម្ចាស់ កែច្នៃតទ្រុងបន្ថែម​មួយកំណាត់ទៀត ទុកសំណ្ដោង និង​ដឹកអ៊ីវ៉ាន់យ៉ាងសង្ហា និង​ប្លែក កម្របានឃើញ។ រថយន្ត Pick Up មួយគ្រឿងនេះ ត្រូវ​បាន​ម្ចាស់​ឡើងស៊េរី ដើម្បី​ទុក​ជិះចូលព្រៃ បោះតង់ និង​ផ្លូវ off-road ជាដើម។

កន្ទុយសណ្ដោងខាងក្រោយនោះ កែច្នៃ​ចេញពី​ទ្រុងឡានមួយកំណាត់ទៀតរបស់រថយន្ត Tacoma ដូចគ្នា។ បើពិនិត្យ​ឲ្យ​មែនទែនទៅ ទ្រុងតនេះ មានភាពទាក់ទាញ និង​ផ្ដល់ប្រយោជន៍ច្រើនគួរសម។ ម្ចាស់រថយន្តបាន​តទ្រុងនេះ និង​ផ្សា​ដែកឡើងបន្ថែម ដើម្បីងាយស្រួលទុកដាក់អ៊ីវ៉ាន់។ ចំណែក​ឯ ទ្រុង​ហ្ស៊ីន ទុកសម្រាប់ដំឡើងតង់ពីលើ ពេល​ចុះ​បោះតង់ ដេកក្នុងព្រៃ៕

ប្រភព និងរូបភាព៖ carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក