ឡាន Ford Mustang ថ្មីចែស បែរជាពស់ថ្លាន់លួចចូលទៅសំងំយ៉ាងមានក្ដីសុខមុនម្ចាស់ (វីដេអូ)

សង្ស័យលោត Check ហើយ

sambo 2019
05 វិច្ឆិកា 2020
03:19 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

មិនចាំបាច់ទាល់តែ​រួចក្រពើ ទើប​ហានិភ័យទេ សូម្បី​តែ​ពស់ក៏​ធ្វើ​ឲ្យម្ចាស់​ឡាន Ford Mustang មួយគ្រឿងនេះ ភ័យបុកពោះមិនស្ទើរដែរ។ ពស់ថ្លាន់ដ៏ធំ ប្រវែង 3ម៉ែត្រ ត្រូវ​បាន​ប្រទះឃើញ វារចូល​សំងំលាក់ខ្លួន ក្នុងប្លុកម៉ាស៊ីន​រថយន្ត Ford Mustang ស៊េរីទំនើបមួយគ្រឿង នៅ​រដ្ឋ Florida សហរដ្ឋអាមេរិច។ ម្ចាស់រថយន្តខាងលើ បាន​បើកដំបូលរថយន្ត បម្រុងនឹង​ត្រួតពិនិត្យមើលម៉ាស៊ីន ក្រោយលោតសញ្ញា check រួចក៏បានជួបពស់នេះតែម្ដង។

ភ្លាមៗនោះ ម្ចាស់រថយន្តក៏បានខលហៅ មន្ត្រីអភិរក្សសត្វព្រៃប្រចាំតំបន់ឲ្យទៅចាប់ពស់នោះ ព្រោះខ្លួនអត់មានជំនាញ និងខ្លាចរអា។ វីដេអូ ចាប់ពស់ថ្លាន់ចេញពីម៉ាស៊ីនរថយន្តនោះ ត្រូវ​បាន​គេ​ចែកចាយពេញ​តាមបណ្ដាញសង្គម បន្ទាប់ពីមន្ត្រីបង្ហោះ។

 


ប្រភព និងរូបភាព៖ Carbuzz

សូមណែនាំអត្ថបទសម្រាប់អ្នក