កូនឡាន Toy Car ម៉ាកJaguar E-Type ដាំត្បូងគ្រីស្តាល់ប៉ុនបាតដៃសោះ តម្លៃដល់ទៅ 100,000$

ញ៉ាក់សាច់ទ្រើតៗ...

sambo 2019
05 វិច្ឆិកា 2020
11:08 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

កាលពីប៉ុន្មានខែមុន ព័ត៌មានពីកូនឡានតូចៗ របស់ក្រុមហ៊ុន Rolls-Royce បាន​ធ្វើឲ្យពិភពអ្នកតាមដានពីរថយន្តផ្ទុះការចាប់អារម្មណ៍ម្ដងហើយ ជុំវិញតម្លៃខ្ពស់ដល់ទៅ 4ម៉ឺនដុល្លារ គ្រាន់តែកូនឡានតូចញ៉េបមួយ។ ពេលនេះ ស្រាបតែ Toy Car រចនាម៉ូដតាមឡានស៊េរីចាស់ម៉ាក Exquisite Jaguar E-Type រំលេច​ដោយ​គ្រាប់​ត្បូងគ្រីស្តាល់ភ្លឺចិញ្ចាចព័ទ្ធជុំវិញ មានតម្លៃដល់ទៅ 100,000$ ឯណោះ។

កូនឡានគ្រីស្តាល់នេះ ត្រូវ​បាន​ក្រុមហ៊ុនផលិត​មក ដើម្បី​ជាការអបអរ​ខួប 60ឆ្នាំ នៃការផលិតរថយន្ត Jaguar E-Type នៅចក្រភពអង់គ្លេស។ កូនឡានតូចៗ ដ៏មានតម្លៃថ្លៃកប់ពពកនេះ ផលិត​មាន​កំណត់តែ 50គ្រឿងប៉ុណ្ណោះ។ ក្នុងការ​ដាំកម្ទេចត្បូងគ្រីស្តាល់ទាំងនេះ គេត្រូវចំណាយពេល 2ខែ ទម្រាំ​សម្រេច​កូនឡានបានមួយគ្រឿង។

បើប្រៀបធៀបជាមួយកូនឡាន តំណាង​ក្រុមហ៊ុនរថយន្តល្បីៗលំដាប់ពិភពលោក ឃើញថា Exquisite Jaguar E-Type វ៉ាដាច់តម្លៃគេឯងហើយ។ ពោលគឺមិនទាន់មានក្រុមហ៊ុនឡានធំៗណា ចាយលុយដល់ទៅ 10ម៉ឺនដុល្លារ ដើម្បី​ផលិត Toy Car ដូច្នេះទេ។ សូម្បី​តែ​ក្រុមហ៊ុន Rolls-Royce ក៏ហ៊ានផលិត​កូនឡានត្រឹមតម្លៃ 4ម៉ឺនដុល្លារប៉ុណ្ណោះ៕

ប្រភព និងរូបភាព ៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក