Prius ឡើងម៉ាស៊ីនកម្លាំង 800សេះ ហ៊ានបបួលឡានប្រណាំងអាជីពឡើងទីលានមួយស្មើ (វីដេអូ)

ធ្លាប់តែតូច ឥឡូវឡើងធំ

sambo 2019
12 វិច្ឆិកា 2020
11:58 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

តាមទម្លាប់រថយន្ត ម៉ាក Toyota Prius ជាប្រភេទ​រថយន្តអាគុយ ប្រើ​សម្រាប់តែ​បើកបរ​ ក្នុងស្ថានភាពផ្លូវស្រួល ក្នុងក្រុងស្ទះខ្លាំងប៉ុណ្ណោះ។ បើនិយាយពីចំណុះវិញ Prius ជំនាន់ទី2 ​ចាប់ពីឆ្នាំ2004-2009 បំពាក់​ដោយម៉ាស៊ីនសាំង និងអាគុយហាយប្រីដ ត្រឹមតែ 1.5L និងកម្លាំងដើម 110សេះ ប៉ុណ្ណោះ។ តែ​ក្នុងវីដេអូនេះវិញ ឡានប្រើអាគុយជំនាន់ទី2 នេះ ត្រូវ​បានគេទម្លាក់ម៉ាស៊ីនហ្សីនចេញ រួចបំពាក់ម៉ាស៊ីនបែប Sport ចំណុះដល់ទៅ 4.5L Supercharger កម្លាំងឡើងដល់ 800សេះ។

ក្នុងវីដេអូនេះ រថយន្ត Prius នេះ ចាប់ដៃគូរប៉ះជាមួយ រថយន្តម៉ាក Dodge Challenger Hellcat SRT ម៉ាស៊ីន 6.2L supercharged ស៊ីឡាំង V8 កម្លាំង 717សេះ ប្រណាំងគ្នាឡើងបែកផ្សែង។ ជាលទ្ធផល ឃើញថា Prius បានយកឈ្នះ Hellcat SRT នេះក៏ដោយសារតែ​កម្លាំងម៉ាស៊ីនកែច្នៃ​របស់វាខ្លាំងជាង ហើយ​ទម្ងន់ក៏ស្រាលជាង។ Prius មកដល់ទី ដោយចំណាយរយពេលត្រឹមតែ 9.39វិនាទី ខណៈ Challenger Hellcat ប្រើថេរវេលាលើសនេះបន្តិច គឺ 10.5 វិនាទី។ បើ​អ៊ីចឹង អ្នកជិះឡាន Prius មានសង្ឃឹមហើយ លែងគិត​រឿងសន្សំសំចៃទៀតទៅ!

រូបភាព Automotive Cambodia


ប្រភព៖​ Carbuzz