លើកនេះ Range Rover Evoque ស៊េរីឆ្នាំ2021 បែកធ្លាយដោយទាំងរូប និងតម្លៃ

តម្លៃនៅស្រុកគេសមរម្យមែន

sambo 2019
20 វិច្ឆិកា 2020
10:35 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

តារាងតម្លៃ និង​រូបរាងដ៏​ស្រស់ស្អាតទាក់ទាញ របស់រថយន្ត Range Rover Evoque ស៊េរីឆ្នាំ2021 ត្រូវ​បាន​គេ​ទម្លាយចេញមកហើយ។ រថយន្តកូនកាត់ SUV កូនកាត់ស៊េរីថ្មីនេះ មានចំនួន 5ប្រភេទ ហើយ​តម្លៃចាប់ពី 43,300$ ឡើង ដោយមិនទាន់រាប់បញ្ចូលថ្លៃដឹកជញ្ជូននៅក្នុងសហរដ្ឋអាមេរិកនៅឡើយ។

Range Rover Evoque ស៊េរីឆ្នាំ2021 បំពាក់ដោយម៉ាស៊ីន 2.0L turbo បើកបរដោយកង់ទាំង4 កម្លាំង 246សេះ និង​កម្លាំងរមួល 365 ញ៉ូតុនម៉ែត្រ។ អេក្រង់របស់ Evoque លើកនេះ ជាប្រភេទ Pivi Pro ដូចទៅនឹងម៉ូឌែល Defender ដែរ។ ភ្ជាប់ប្លូធូសទូរស័ព្ទបានចំនួន 2គ្រឿង Wireless charging និង​បច្ចេកវិទ្យា Advanced Driver Assistance, កាមេរ៉ាចាប់រូប 3D មួយជុំរថយន្ត  រួមទាំង​ចំណុចពិសេសៗជាច្រើនផ្សេងទៀត បានធ្វើឲ្យ​ផ្នែកខាងក្នុង នៃរថយន្ត Range Rover Evoque 2021 កាន់តែ​មានភាពប្រណីត និងទំនើបកាន់តែខ្លាំង៕

រូបភាព Automotive Cambodia

ប្រភព៖ Carscoops