Cadillac Lyriq រថយន្តដំណើរការដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុន GM នឹងបង្ហាញខ្លួននៅដើមឆ្នាំ 2022។ សម្រាប់អ្នកចង់ចុះឈ្មោះធ្វើតំណាងចែកចាយផ្នែកលក់ ត្រូវកក់ប្រាក់មុនចំនួន 200,000$ សិន។ នេះបើយោងតាមការចុះផ្សាយរបស់វិបសាយរថយន្ត Automotive News។
តម្លៃខាងលើ ខាងក្រុមហ៊ុននឹងរៀបចំ ស្ថានីយ៍សាកភ្លើងរថយន្ត គ្រឿងបន្លាស់ បច្ចេកទេសជួសជុល និងថែទាំរថយន្តជាដើម។ ការជ្រើសរើសតំណាងចែកចាយលក់បន្តនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានចំនួនកំណត់។ យ៉ាងណាមិញ ក្រុមហ៊ុន GM មិនទាន់បានលាតត្រដាងលម្អិតពីដំណើរការវិនិយោគនេះឲ្យកាន់ការនៅឡើយ។
តាមការព្យាករណ៍ រហូតដល់ឆ្នាំ2025 រថយន្តសាកថាមពលអគ្គិសនី ដោយមិនបាច់ចាក់សាំង ចំនួន 30ប្រភេទ នឹងកើនទំហំវិនិយោគដល់ 27ពាន់លានដុល្លារ ក្នុងនោះក៏មានក្រុមហ៊ុនផលិតរថយន្តអាមេរិក Cadillac ផងដែរ៕
ប្រភព៖ Carbuzz