អ្នកជិះឡានស៊េរីទាបៗ សូមកុំទាន់អស់សង្ឃឹម ព្រោះអាយុឡានកាន់តែច្រើន តម្លៃឡានអាចនឹងកាន់តែលក់បានថ្លៃ ដូចឡានម៉ាក Mercury Cougar XR-7 ផលិតឆ្នាំ1969 នេះអ៊ីចឹង។ រថយន្តអាយុជិតកន្លះស.វ មួយគ្រឿងនេះ ត្រូវបានត្រៀមប្រកាសដាក់លក់ ក្នុងតម្លៃរហូតដល់ទៅ 200,000$ ក្នុងព្រឹត្តិការណ៍ ពិព័រណ៍រថយន្ត ពាក់កណ្ដាលខែធ្នូ ឆ្នាំ2020។
រថយន្តបែប Classic ស៊េរីចាស់មួយនេះ ធ្លាប់បានបង្ហាញខ្លួន ក្នុងភាពយន្តហូលីវូដ រឿង James Bond វគ្គ Her Majesty’s Secret Service ក្នុងឆ្នាំ1969។ វាត្រូវបានសម្ដែងជាមួយតួឯកប្រុសសញ្ជាតិអូស្ត្រាលី លោក George Lazenby ក្នុងនាមជាតួ Mr. Bond ។
រថយន្តម៉ាក Mercury Cougar XR-7 ជារថយន្តផលិតនៅសហរដ្ឋអាមេរិក និងដឹកតាមកាប៉ាល់ ទៅសម្ដែងរឿងនៅអង់គ្លេស។ វាជាប្រភេទរថយន្ត Sedan ដ៏ទាន់សម័យ និងទំនើបនាសម័យនោះ ហើយជាបំពាក់ដោយម៉ាស៊ីន V8 ប្រើលេខអូតូ 6លេខ។ រថយន្តនេះ ត្រូវបានគេកត់សម្គាល់ថា ជាដៃគូរសម្ដែងដ៏ស័ក្តិសម និងសម្ដែងបានល្អបំផុត ក្នុងចំណោមការសម្ដែងជាមួយរថយន្តជាច្រើនគ្រឿងផ្សេងទៀត ក្នុងរឿង James Bond។ អ៊ីចឹង អ្នកជិះឡានស៊េរីចាស់ៗខ្លាំង កុំទាន់អស់សង្ឃឹម ថាមិនត្រូវ ថ្ងៃណាមួយ អាចនឹងត្រូវប៉ាន់ក៏ថាបាន!
ប្រភព៖ Carbuzz