លេចមុខរថយន្ត Hummer អគ្គិសនី EV ធ្វើតេស្តសមត្ថភាពនៅអាមេរិក ហើយតម្លៃឡើងកប់!

បែបលែងសូវហុតសាំងហើយម្ដងនេះ

sambo 2019
09 ធ្នូ 2020
03:55 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ត្រៀមតែលុយទៅ ម៉ូយៗរបស់រថយន្ត Hummer ទាំងឡាយ! លើកនេះច្បាស់ការហើយ ដោយថ្មីៗនេះ ក្រុមហ៊ុន GMC ស្រាប់តែនាំ​យក​រថយន្ត Hummer EV ស៊េរីឆ្នាំ2022 ដែលប្រើថាមពល​អគ្គិសនីសុទ្ធ ចេញមកបើកបរធ្វើតេស្តសមត្ថភាព នៅ​ភាគខាងជើងនៃរដ្ឋ Michigan សហរដ្ឋអាមេរិកពិតមែន។ រថយន្តនេះ នឹង​ក្លាយជារថយន្ត Hummer សាកអាគុយផ្ទុកថាមពលអគ្គិសនីដំបូងគេ ប្រចាំ​ប្រវត្តិសាស្ត្រក្រុមហ៊ុន។

ក្រុមវិស្វករជំនាញដែលកំពុងនាំ​រថយន្ត Pick Up ដ៏អំណាចមួយនេះ ទៅធ្វើតេស្ត បានបញ្ជាក់ថា៖ ពួកគេនឹង​ចងក្រងឯកសាររួច​ចែកចាយពីសមត្ថភាព ចេញពីការធ្វើតេស្តបើកបរសាកល្បងនេះ នៅ​សប្តាហ៍បន្ទាប់ទៀត ដល់អ្នកតាមដាន។ ហ្វ្រេនៗរបស់រថយន្ត Hummer ច្បាស់ជា​សប្បាយចិត្តពេលបានឃើញ វត្តមានរថយន្ត Pick Up នេះជាថ្មី តែ​កុំទាន់ រំភើបពេក មក​ដឹងពីតម្លៃសិន ក៏មិនទាន់យឺតពេលដែរ។

GMC Hummer EV ស៊េរីឆ្នាំ2022 ត្រូវ​បាន​គេ​បញ្ជាក់ថា មានតម្លៃខ្លួន ចាប់ពី 112,595$ ឡើង ទៅតាម Options ដែលអ្នកទិញចង់បាន និ​ងកុម្ម៉ង់បន្ថែម។ អ៊ីចឹង! ឃើញថា តម្លៃបែបរៀងកប់បន្តិចហើយ ព្រោះជាប្រភេទរថយន្តសាកថាមពលអគ្គិសនីបានផង។ អាគុយសាកថាមពលរបស់រថយន្ត Hummer ស៊េរីនេះ សាកម្ដងអាចជិះបាន ដល់ទៅ 350 Miles។ កាន់តែពិសេសជាងនេះទៀតនោះ ការ​សាកបញ្ចូលថាមពលត្រឹមតែ 10នាទី រថយន្តនេះ មានសមត្ថភាពអាច​បើកបរ បាន​ដល់ 100 miles ឯណោះ។ ក្រៅពីនេះ កំពូលរថយន្តធ្លាប់មានឈ្មោះល្បីល្បាញ លើសមរភូមិប្រយុទ្ធក្នុងវិស័យយោធាមួយនេះ នៅ​តែ​ឌីហ្សាញមក បង្ហាញពីភាពរឹងមាំ និងពោរពេញ​ដោយ​អំណាចដដែល៕

ប្រភព៖ Carbuzz 

  

សូមណែនាំអត្ថបទសម្រាប់អ្នក