នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Tesla លោក Elon Musk បានបញ្ជាក់ប្រាក់សារព័ត៌មាន The Wall Street Journal ថា ដោយសារតែបច្ចុប្បន្ន មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន កំពុងបាញ់ឆ្ពោះទៅឈជើងនៅរដ្ឋ Texas សហរដ្ឋអាមេរិក។ ហេតុដូច្នេះហើយ ទើបលោកសម្រេចចិត្តផ្លាស់ប្ដូរ ការិយាល័យកណ្ដាល និងរោងចក្រពីរដ្ឋ California ទៅទីនោះដែរ។
ស្ថាបនិកក្រុមហ៊ុនរថយន្តអត់ប្រើសាំង ដដែលរូបនេះ បញ្ជាក់បន្ថែមថា៖ «ខ្ញុំគិតថា ទីផ្សារយើងនៅរដ្ឋ California ក៏ធំសមល្មមហើយដែរ ដូចនេះ ការពង្រីកខ្លួនឲ្យកាន់តែធំទៅកាន់រដ្ឋ Texas គឺជាជំហានបន្ទាប់»។ បច្ចុប្បន្ន លោកកំពុងសិក្សាពីគម្រោងធ្វើរោងចក្របន្ថែម ជាមួយក្រុមហ៊ុនសាងសង ដែលអាចនឹងបោះទីតាំងនៅ ភាគខាងត្បូងនៃរដ្ឋ Texas តែម្ដង។ យ៉ាងណាក៏ដោយ គេមើលឃើញថា នេះមិនមែនជាហេតុផលតែមួយ ដែល Elon Musk ផ្លាស់ប្ដូរទីតាំងរោងចក្រទេ តែអាចមកពីកត្តាកាតព្វកិច្ចបង់ពន្ធ ព្រោះថាបើគាត់បន្តនៅ California ក្រុមហ៊ុនលោក នឹងត្រូវបន្តបង់ពន្ធកើនឡើង តាមចំណូលរបស់ក្រុមហ៊ុន ដែលកំពុងមានទីផ្សារងើបឡើងខ្លាំងនេះ។
តាមទំនោរនេះ មានន័យថា មិនមែនត្រឹមតែ រោងចក្រធំផលិតរថយន្ត Tesla ប៉ុណ្ណោះទេ ដែលនឹងប្ដូរទៅរដ្ឋ Texas សូម្បីតែ មជ្ឍមណ្ឌលស្រាវជ្រាវ The Musk Foundation របស់គាត់ ដែលធ្វើការទៅផ្នែក ផលិតថាមពលថ្មី សិក្សាពីអាវកាស អភិវឌ្ឍន៍លើបច្ចេកឆ្លាតវៃ AI និងសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ក៏ត្រូវទៅតាមដែរ ទោះបីជា Elon មិនបានបញ្ជាក់ចំៗក៏ដោយ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ម្ចាស់គម្រោង សិក្សាអាវកាស SpaceX និងជា CEO ក្រុមហ៊ុន Tesla រូបនេះ ជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេ លំដាប់លេខ2 មានទឹកប្រាក់សរុប 50ពាន់លានដុល្លារ តាមពីក្រោយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos៕
ប្រភព៖ Carbuzz