ប្រទះឃើញរថយន្តមិនចាក់សាំងម៉ាក Ford Mustang Mach-E ជាច្រើនគ្រឿងដឹកដល់ទឹកដីអឺរ៉ុប

ទៅមកដល់ប្រទេសប៉ែកអឺរ៉ុបហើយតើ!

sambo 2019
11 ធ្នូ 2020
03:31 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុនដឹកជញ្ជូន Norwegian នៅប្រទេសន័រវ៉េ បាន​បង្ហាញរូបភាពរថយន្ត Ford Mustang Mach-E ប៉ុន្មានសន្លឹក តាម​រយៈបណ្ដាញសង្គម Instagram ខណៈអាកាសធាតុកំពុងតែបន្តធ្លាក់ព្រិល។ នេះជាផ្លូវ​ដឹកជញ្ជូនលើផ្លូវដ៏វែងឆ្ងាយមួយ ខណៈ Ford Mustang Mach-E ដែល​ដឹកចូលដីអឺរ៉ុបនេះ ដឹកចេញពី​ក្រុមហ៊ុនបុត្រសម្ព័ន្ធរស់ Ford នៅប្រទេសម៉ិចស៊ីកូ។

Ford Mustang Mach-E ទាំងអស់នេះ ក៏​ត្រូវ​បាន​ដឹកជញ្ជូនចូលប្រទេសន័រវ៉េទាំងអស់នេះ មានតែ 4ពណ៌ប៉ុណ្ណោះ គឺពណ៌ក្រហម ពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌ប្រផេះ។ ហើយរថយន្តទាំង4 ពណ៌នេះទៀតសោត ជារថយន្តសម្រាប់តាំងបង្ហាញប៉ុណ្ណោះ មិនទាន់មានច្រើនសម្រាប់លក់ជូនអតិថិជនទូទៅនៅឡើយ។

តាមពិតទៅ វត្តមានរបស់រថយន្ត Ford Mustang Mach-E លើទឹកដីប្រទេសន័រវ៉េ លើកនេះ មិនមែនជាលើកដំបូងនោះទេ ព្រោះកន្លងមក ក៏មានវីដេអូបង្ហាញពី ការ​បើកតេស្តសាកល្បរថយន្តនេះ ដោយ​នាយកប្រតិបត្តិក្រុមហ៊ុន Ford ប្រចាំប្រទេសន័រវ៉េ លោក Per Gunnar Berg ម្ដងរួចមកហើយ កាលពីខែកញ្ញា ឆ្នាំ2019។ លោក Berg គឺ​ជា​អ្នកធ្វើតេស្តដៃចង្កូតរបស់ Mach-E ផ្ទាល់ ដោយបើកពីទីក្រុង Oslo ទៅកាន់ទីក្រុង Trondheim លើចម្ងាយផ្លូវ 484 km។ ការ​ធ្វើដំណើរដ៏ឆ្ងាយនេះ គេ​កត់សម្គាល់ឃើញថា រថយន្តសាកថាមពលអគ្គិសនី Ford Mustang Mach-E នៅសល់ថាមពលប្រើប្រាស់ប្រហែល 14% ទៀត ក្រោយពេលសាកភ្លើងពេញ។

រថយន្ត Ford Mustang Mach-E ស៊េរីឆ្នាំ2021 គឺជារថយន្តកាត់ Crossover SUV (CSUV) សាកថាមពលអគ្គិសនីប្រើប្រាស់សុទ្ធ មិនបាច់ចាក់សាំងដំបូងបំផុតរបស់ក្រុមហ៊ុន Ford ដែលបានប្រកាសផលិតតាំងពីឆ្នាំ2019។ រថយន្តនេះ ប្រើម៉ូទ័រផ្ទុកថាមពល និង​អូសកង់ទាំង4។ Mach-E មានកម្លាំង 480សេះ បូករួមនឹងកម្លាំងអាគុយ 75 kWh ហើយអាចបង្កើនល្បឿនពី 0-100 km/h ដោយប្រើរយៈពេលត្រឹមតែ 3.5វិនាទី។ ចំពោះតម្លៃមានចាប់ពី 42,895$ ដល់ 60,500$ (តម្លៃនៅបរទេស) ទៅតាមពណ៌ និង options រថយន្ត៕

រូបភាព Automotive Cambodia

ប្រភព៖ Carscoops 

សូមណែនាំអត្ថបទសម្រាប់អ្នក