Jeep Wrangler Rubicon ទ្វារ2នេះកម្លាំងខ្លាំងអស់ទាស់ (មានវីដេអូ)

ទំនងមែនតើ

sambo 2019
11 ធ្នូ 2020
11:11 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

កម្លាំងម៉ាស៊ីន 808សេះ ស៊ីឡាំង V8 ចំណុះ 6.4L កម្លាំងរមួលដល់ទៅ 637ញ៉ូតុនម៉ែត្រ ទាំងនេះមានលើរថយន្ត Jeep Wrangler Rubicon ដែល​មានរូបរាងបែបស៊ីវិល័យទាន់សម័យ ស័ក្តិសមសម្រាប់ការ​​បើកបរគ្រប់ស្ថានភាពផ្លូវ។ កាន់តែពិសេស រថយន្ត Jeep ស៊េរីថ្មីនេះ ជាប្រភេទទ្វារ2 ធ្វើឲ្យការបើកបរ កាន់តែ​ស្រស់ស្អាត។

រូបភាព Automotive Cambodia

រថយន្ត SUV កូនកាត់ ទ្វារ2នេះ លេងរូបរាងខាងក្រៅមកស្រាប់ ជាប្រភេទឡាន off-road ទាំងប៉ាណាមុខ និងរូបរាងពីខាងក្រៅ មើលទៅអេមខ្លាំងមែនទែន។ រង្វង់កង់ ត្រូវ​បាន​បំពាក់ ដោយទំហំ 37អ៊ីញ និងក្រឡាកង់ក្រោះ សម្រាប់រត់លើ​ផ្លូវពិបាកៗផងដែរ។ មិនទាន់មានការ​បង្កើបប្រាប់ពីតម្លៃឲ្យជាក់លាក់នៅឡើយទេ តែ​អាចនឹងលក់​ខ្ទង់ជាង 58,000$ ឡើង(តម្លៃបរទេស)៕

ប្រភព៖​ Carscoops