Toyota Venza ស៊េរីឆ្នាំ 2021 រូបរាងស្រដៀង RAV4 តែតម្លៃប្រកៀកប្រកិតជាមួយ Lexus NX

ស្អាតមិនចាញ់ Lexus ទេ

sambo 2019
14 ធ្នូ 2020
11:36 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុនផលិតរថយន្ត Toyota នៅប្រទេសជប៉ុននៅតែ​គិតគូរដល់ការផលិត​រថយន្ត Toyota Venza ស៊េរីឆ្នាំ2021 ឲ្យមានភាពប្រណីត ទំនើប និង​ឌីហ្សាញបាន​យ៉ាងស្រស់ស្អាតខ្លាំងជាងមុនទ្វេរដង។ បើពិនិត្យមើលទៅលើសំណុំរូបរាងខាងក្រៅ របស់ Toyota Venza 2021 ចេញថ្មីនេះ គឺមានភាពស្រដៀងគ្នាច្រើន ទៅនឹង​រថយន្ត RAV4 ស៊េរីថ្មីដែរ ប៉ុន្តែបើនិយាយពីតម្លៃវិញ ចង់ស្មើនឹង Lexus NX ។

រថយន្ត Toyota Venza ប្រភេទ LE មានលក់ចាប់ពីតម្លៃ 32,470$ ប្រភេទ XLE តម្លៃ 36,000$ ហើយ Option Limited តម្លៃ 39,800$ (តម្លៃនៅបរទេស)។ បើ​យើង​យកតម្លៃរបស់ Venza ស៊េរីឆ្នាំ2021 ទៅប្រៀបធៀបជាមួយ Lexus NX 2021 ដូចគ្នា ឃើញថាតម្លៃសឹងតែស្មើគ្នាតែម្ដងព្រោះ Lexus NX ស៊េរីឆ្នាំ2021 នៅសហរដ្ឋអាមេរិក មានលក់ខ្ទង់ 38,535$ ដែរ។

ស្របពេល ដែលរថយន្ត Toyota Venza 2021 កំពុងតែ​ឡើងតម្លៃខ្លួនចង់ស្មើ Lexus NX 2021 ឃើញថា ប្រណីតភាព និង​ភាពទំនើប ដែលបំពាក់មកជាមួយវាក៏កាន់តែអភិវឌ្ឍន៍ផងដែរ។ Toyota Venza ឆ្នាំ2021 បំពាក់ដោយម៉ាស៊ីនចំណុះ 2.5L ប្រើជាមួយ 4ស៊ីឡាំង កម្លាំង 219សេះ បើកបរដោយកង់ទាំង4 ។ រថយន្តនេះជាប្រភេទ SUV មានភាពធំទូលាយ ស័ក្តិសម សម្រាប់​គ្រួសារដែល​មាន​សមាជិកច្រើនលើសពី 3នាក់ ឬមានកូនតូច។ ចំពោះបច្ចេកវិទ្យាទំនើបរបស់ Venza គឺវាមានបំពាក់នូវ Toyota Safety Sense 2.5 ដែល​ធ្វើ​ឲ្យរថយន្តមានសុវត្ថិភាពកាន់តែខ្ពស់រាល់ការធ្វើដំណើរលើដងផ្លូវ៕

ប្រភព៖​ Carbuzz