មកមើលរថយន្ត Toyota GR Yaris ឌីហ្សាញម៉ូដពាក់ម៉ាស់ការពារកូវីដដូចមនុស្ស

ឡានក៏ឌីហ្សាញម៉ូដពាក់ម៉ាស់ដែរ

sambo 2019
15 ធ្នូ 2020
11:02 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

កូនសិស្សវិទ្យាល័យអាយុ 16ឆ្នាំម្នាក់ បានបញ្ចេញគំរូរថយន្ត Toyota GR Yaris ឌីហ្សាញពាក់ម៉ាស់ផ្នែកខាងមុខដូចមនុស្ស ក្នុង​កម្មវិធីប្រកួតគូសរូប «Design a Rally Car Livery’s art Contest» របស់ក្រុមហ៊ុនតូយ៉ូតានៅចក្រភពអង់គ្លេស។

រូបភាព Automotive Cambodia

ស្នាដៃដ៏លេចធ្លោរនៃរថយន្តឌីហ្សាញដោយយុវជនវ័យ 16ឆ្នាំរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតអាច​ឈានបន្តប្រកួតក្នុងវគ្គចុងក្រោយ នៅទីក្រុង Monza ប្រទេសអ៊ីតាលីថែមទៀតផង។

រូបភាព Automotive Cambodia

ផ្នែកខាងមុខនៃរថយន្តToyota ប្រភេទ hot hatch នេះ ត្រូវ​បាន​ឌីហ្សាញដោយ​ពាក់ម៉ាស់វេជ្ជសាស្ត្រពណ៌ផ្ទៃមេឃ ព័ទ្ធខ្សែមកដល់ត្រឹមកញ្ចក់សងខាងទាំង២។ ដោយឡែកផ្នែកដំបូលវិញ ឃើញថាឌីហ្សាញចេញជាពណ៌ឥទ្ធនូ ខណៈដែលផ្នែកផ្សេងៗទៀត មានរំលេចរូប ដូចជាឯកសណ្ឋានពេទ្យ ឯកសណ្ឋានគ្រូបង្រៀន កម្មករ និងពណ៌ឯកសណ្ឋានប៉ូលីសជាដើម៕

ប្រភព៖ Carscoops


សូមណែនាំអត្ថបទសម្រាប់អ្នក