Bugatti តម្លៃជាង 13លានដុល្លារជះភាពសង្ហាចេញពីទូរកញ្ចក់ជាប់ឈ្មោះជាកាដូថ្លៃបំផុតនារដូវគ្រីសស្មាស

ផលិតប៉ុន្មានគ្រឿងហ្ន៎?

sambo 2019
16 ធ្នូ 2020
11:02 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមអ្នកផលិតរថយន្តស្ព័រដ៏ប្រណីត បានសម្រេចចិត្តមកផលិតរថយន្តម៉ាក Bugatti La Voiture Noire ដែលមានតម្លៃដល់ទៅ 13.4 លានដុល្លារ ដើម្បីជាការអបអរសាទរដល់រដូវរំហើយ ជំនួសឲ្យការប្រារពបុណ្យគ្រីសស្មាស ដែលខកខានដោយសារបញ្ហាកូវីដ។ ស្ថិតក្នុងទូរកញ្ចក់បិទជិត ក្បែរដើមគ្រីសស្មាស ដែររំលេចដោយភ្លើងពណ៌តុបតែងយ៉ាងស្រស់ស្អាត រថយន្តកំពូលល្បឿនប្រភេទ hypercar ម៉ាក Bugatti ពណ៌ខ្មៅក្រឹបមួយនេះ កំពុងតែចាយរូបរាងដ៏លេចធ្លោរ ជាមួយតម្លៃកប់ពពក សឹងមិនគួរឲ្យជឿ។

ការដាក់តាំងពិព័ណ៌រថយន្តលំដាប់ពិភពលោក Bugatti La Voiture Noire នេះ ធ្វើឡើងក្នុងបរិវេនទីក្រុង Molsheim នៃប្រទេសបារាំង។ «ពួកយើងចង់ផ្ដល់នូវបទពិសោធន៍ តាំងបង្ហាញរថយន្តដ៏ប្រណីត និងថ្លៃបំផុត ជូនសាធារណៈជនក្នុងទីក្រុងបានឃើញពីភាពឡូយឆាយរបស់រថយន្ត Bugatti ក្នុងកាលៈទេសៈដ៏លំបាកនេះ ដើម្បីជាការកម្សាន្តអារម្មណ៍»។ នេះជាការលើកឡើងរបស់ Christophe Piochon ប្រធានគ្រប់គ្រងផ្នែកផលិតរបស់ក្រុមហ៊ុនរថយន្ត Bugatti។ 

Bugatti La Voiture Noire ជារថយន្ត super sports cars និងជារថយន្តដែលមានដ៏ល្បឿន ក្នុងចំណោមរថយន្តស្ព័រល្បីៗផ្សេងទៀត។ វាផលិតឡើងដោយក្រុមហ៊ុន Bugatti ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vokswagen Group។ រថយន្តនេះ បំពាក់ដោយម៉ាស៊ីនចំណុះ W16 ម៉ាស៊ីន ប្រើស៊ីឡាំង8 អាចបង្កើតកម្លាំងដល់ទៅ 1,479សេះ និងកម្លាំងរមួល 1,600 ញ៉ូតុនម៉ែត្រ៕ 

រូបភាព Automotive Cambodia

ប្រភព៖ Carscoops