ឡានសាកអាគុយ Hyundai Mini 45 បង្កប់មុខងារពិសេសកូនក្មេងបានឡើងជិះដឹងតែសប្បាយចិត្តភ្លាមៗ (វីដេអូ)

ទិញឲ្យកូនមួយសិន

sambo 2019
16 ធ្នូ 2020
09:34 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

Hyundai Mini 45 គឺជាកូនឡានអគ្គិសនីសម្រាប់ក្មេងៗជិះលេងកម្សាន្ត ដែលត្រូវបានក្រុមហ៊ុន Hyundai Motor ផលិតឡើងយ៉ាងពិសេស បង្កប់ទៅដោយបញ្ចេកវិទ្យាឆ្លាតវៃ AI ច្រើនយ៉ាង។ កូនឡានដ៏តូចច្រឡឹងនេះ ប្រើបច្ចេកវិទ្យា Emotion Adaptive Vehicle Control (EAVC) ដោយរាល់​មុខងារបញ្ជាផ្សេងៗសុទ្ធតែប្រើ AI ទាំងអស់។

រូបភាព Automotive Cambodia

បច្ចេកវិទ្យា EAVC នឹង​ដំណើរការព្រមគ្នា ដូចជាមុខងារស្កេនដឹងពីទឹកមុខកូនក្មេងកំពុងជិះឡាន ដឹងពីចង្វាក់បេះដូងក្មេង គ្រប់គ្រងល្បឿនដោយស្វ័យប្រវត្តិ បញ្ចេញសំឡេងកម្សាន្តពេលបើកបរ និង​មាន​រំញ័រ ដើម្បីកុំឲ្យកុមារមានការធុញទ្រាន់ជាដើម។ សូម្បីតែប្រព័ន្ធភ្លើងលម្អក្នុង និងក្រៅរថយន្ត ក៏គ្រប់គ្រងដោយប្រព័ន្ធឆ្លាតវៃ AI ដែរ។ បច្ចុប្បន្នវត្តមានរបស់កូនរថយន្ត Hyundai Mini 45 កំពុងត្រូវបានប្រើប្រាស់ច្រើន នៅតាមមន្ទីរពេទ្យកុមារ សម្រាប់បញ្ឆោត និង​កាត់បន្ថយភាពភ័យខ្លាចរបស់កុមារ ពេលត្រូវ​ជិះផ្លាស់ប្ដូរពួកគេពីគ្រែពេទ្យ ទៅបន្ទប់ព្យាបាលជាដើម។

រូបភាព Automotive Cambodia

វីដេអូដែលបង្ហោះចេញដោយក្រុមហ៊ុន Hyundai Motor ផ្ទាល់ បង្ហាញពីរថយន្តសាកអាគុយមួយនេះ ដែលបានកាត់បន្ថយភាពតានតឹងផ្នែកអារម្មណ៍របស់អ្នកជំងឺជាកុមារីមួយរូប ដែល​ត្រូវ​ទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ។ មុខងារស្កេនមុខរបស់កុមារីនោះ បានចាប់យកផ្ទៃមុខគេ រួច​បញ្ជូនសញ្ញាទៅប្រព័ន្ធ facial emotion recognition system ភ្លាម។


ចំណែកឯ មុខងារ ខ្សែក្រវាត់ក្នុងកូនឡានក៏​ចាប់ដំណើរការរឹតបន្តឹងខ្លួននាងបន្តិច ដើម្បីកុំឲ្យមានអារម្មណ៍តានតឹង និង​ដកដង្ហើមបាន​ងាយស្រួលជាងមុខ។ ភ្លាមៗនោះ មុខងារស្កេនចង្វាក់បេះដូង ក៏ធ្វើការ រួចវិភាគ និងស្វែងយល់ពីអារម្មណ៍ក្មេងដូចគ្នា ហើយ​ក៏បញ្ចេញភ្លើងពណ៌ចម្រុះ មានពណ៌ បៃតង ពណ៌លឿង ពណ៌ក្រហមជាដើម ដើម្បីឲ្យត្រូវតាមអារម្មណ៍ក្មេងផងដែរ៕

ប្រភព៖ carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក