លង់ហើយ Toyota Mirai ឆ្នាំ2021 ទាំងស្អាត ឆ្លាតវៃ និងទំនើបតាំងពីក្នុងដល់ក្រៅ

ឌីហ្សាញចេញមកស្អាតតែម្ដង

sambo 2019
17 ធ្នូ 2020
04:07 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ថាអត់ស្អាតម៉ាម៉ាត់ទៅ! ក្រុមហ៊ុន Toyota ទើបតែប្រកាស​បង្ហាញទាំងរូបរាង និងលាតត្រដាងតម្លៃ​ផ្លូវការ រថយន្ត Toyota Mirai ស៊េរីឆ្នាំ2021 ទើបចេញថ្មីលក់ចាប់ពី 49,500$ នៅទឹកដីសហរដ្ឋអាមេរិក។ បើប្រៀបជាមួយរថយន្ត Lexus GS ស៊េរីឆ្នាំ2021 ដូចគ្នា ដែលក្រុមហ៊ុនផលិតលក់ក្នុងឆ្នាំ2021 ជាមួយគ្នា ឃើញថា Mirai ធូរថ្លៃជាង GS ប្រមាណ 9,050$។

លើកនេះ ក្រុមហ៊ុន Toyota ហាក់ឌីហ្សាញរូបរាងរបស់ Mirai បានកាន់តែស្អាត ទាន់សម័យ និងទំនើបខ្លាំងមែនទែន។ បើចោលភ្នែកមើលមួយជុំ ឃើញថា មុខរបស់រថយន្ត Sedan ចេញថ្មីនេះ មានភាពស៊ីវិល័យមែនទែន ដោយសារតែការឌីហ្សាញផ្នែកខាងមុខ មានរំលេចដោយអំពូល LED យ៉ាងស្រស់ស្អាត ហើយ​រង្វង់យ៉ាន់ទៀតសោត មានដល់ទៅទំហំ 19អ៊ីញ ជាប្រភេទយ៉ាន់អាលុយមីញ៉ូមថែមទៀតផង។

អេក្រង់ខាងក្នុង បំពាក់មកជាមួយប្រភេទឌីជីថល ទំហំ 12.3អ៊ីញ ដំណើរការជាមួយប្រព័ន្ធបញ្ជា Android Auto, Apple CarPlay និងAmazon Alexa បានមួយឈុតតែម្ដង។ ប្រព័ន្ធបំពងសំឡេងសម្រាប់កម្សាន្តក៏កាន់តែអេម។ Toyota Mirai បំពាក់ដោយប្រព័ន្ធ Speaker ប្រភេទ JBL ចំនួន 14គ្រាប់ឯណោះ។ ងាកមកពិនិត្យលើដៃចង្កូតវិញ ក៏មាននូវមុខងារចុចបញ្ជាយ៉ាងសំបូរបែប ផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរ ចុចតាមចិត្តចង់។ កៅអីអង្គុយផ្នែកខាងមុខសងខាង អាច​ចុចបញ្ជាឲ្យ​ផ្លាស់ប្ដូរទីតាំងបាន 8ទីតាំង ហើយ​ប្រព័ន្ធម៉ាស៊ីនត្រជាក់ក៏អាច​បញ្ជាដាច់ដោយឡែកពីគ្នាបានផងដែរ។

ប៉ុណ្ណឹងនៅមិនទាន់អស់ផ្នែកខ្លឹមៗរបស់ Toyota Mirai ស៊េរីឆ្នាំ2021 នៅឡើយទេ! នៅផ្នែកស្នូកកណ្ដាលអ្នកបើកបរខាងមុខ ក៏មាន​បច្ចេកវិទ្យាអាចសាកថ្មទូរស័ព្ទឥតប្រើខ្សែថែមទៀតផង។ប ច្ចេកវិទ្យាបិទបើកភ្លើងហ្វាស្វ័យប្រវត្តិ មុខងារ Blind Spot ប្រាប់សញ្ញាជែង ឬវ៉ា ក្នុងកញ្ចក់មុខសងខាង lane departure alert, steering, road sign assist, lane tracing assist ប្រព័ន្ធចាប់ល្បឿនឡានខាងមុខ dynamic radar cruise control ប្រព័ន្ធចាប់ហ្វ្រាំងអូតូ pre-collision និងស្កេនចាប់ឧបសគ្គនៅផ្នែកខាងមុខក៏មានដំឡើងមកដែរ។

Toyota Mirai ម៉ូឌែលបំពាក់មកជាមួយធុងស្តុកឧស្ម័យហ៊ីដ្រូសែនចំនួន 3កន្លែង ព្រមទាំងប្រើប្រព័ន្ធ hybrid សាកអាគុយប្រភេទ Lithium កម្លាំងស្តុក 1.24 kWh និង​ម៉ូទ័រផ្ដល់កម្លាំង 180សេះ កម្លាំងរមួល 300ញ៉ូតុនម៉ែត្រ។ Mirai អាច​បង្កើនសន្ទុះពី 0-96 km/h ដោយប្រើរយៈពេលជាន់ត្រឹមតែ 9.2វិនាទីប៉ុណ្ណោះ។ បច្ចុប្បន្ននៅ សហរដ្ឋអាមេរិក អតិថិជនអាច​ទិញ Toyota Mirai បានតែក្នុងរដ្ឋកាលីហ្វ័រញ៉ាសិនតែប៉ុណ្ណោះ ជាមួយតម្លៃ 49,500$ (តម្លៃនៅបរទេស)៕

ប្រភព៖​Carscoops 

សូមណែនាំអត្ថបទសម្រាប់អ្នក