Range Rover ឆ្នាំ2022 បង្ហាញខ្លួនប៉ឹមៗ​ត្រៀមអាចក្លាយជាគូរប្រជែងរបស់Bentley Bentayga និងRolls-Royce Cullinan (វីដេអូ)

Range Rover ជំនាន់ថ្មីបង្ហាញខ្លួនហើយ!

sambo 2019
17 ធ្នូ 2020
02:27 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

អស់រយៈពេល 50ឆ្នាំកន្លងមកហើយ ដែល Range Rover ដើរតួនាទីជាបងធំ SUV ដ៏ពេញនិយមលើទីផ្សាររថយន្តនៅជុំវិញពិភពលោក។ សម្រាប់ម៉ូឌែល Range Rover ឆ្នាំ2022 នេះ ក៏មិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមដែរ។ អ្វីដែល​គួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះ គឺវត្តមានរបស់រថយន្ត SUV ដ៏ប្រណីតស៊េរីថ្មីនេះ អាចនឹងគំរាមកំហែងដល់រថយន្ត Bentley Bentayga និង Rolls-Royce Cullinan ដែលសុទ្ធសឹងជាកំពូលរថយន្ត SUV ដ៏មានប្រជាប្រិយភាពនាពេលបច្ចុប្បន្នថែមទៀតផង។

រូបភាព Automotive Cambodia


កាលពីខែមុន រូបភាពប៉ុន្មានសន្លឹក ដែលលួចថតបានដោយ ភ្នាក់ងារថតរូបរបស់ Carbuzz.com បាន​ប្រមាញ់នូវរូបរាងរបស់រថយន្ត Range Rover ឆ្នាំ2022 នេះ នៅទឹកលើទឹកកក និងព្រិល ស្ថិតក្នុងប្រទេស Sweden ។ ទោះបីជា រូបភាពដែលបង្ហាញ ស្ថិតក្នុងសភាពបិទបាំងក៏ដោយ តែ​គេ​រំពឹងថា រូបរាងចេញថ្មីរបស់ Range Rover 2022 នឹង​មាន​ការ​ឌីហ្សាញនូវចំណុចថ្មីប្លែក និង​កាន់តែទាក់ទាញជាក់ជាមិនខាន។

អ្វីដែលកាន់តែពិសេសនោះ ហ្វេនៗរបស់ Range Rover ព្យាករណ៍ថា វាអាចនឹង​ផលិតមកជាប្រភេទប្រើប្រព័ន្ធ hybrid ជំនួយម៉ាស៊ីន ឬក៏ប្រភេទ plug-in សាកភ្លើងអគ្គិសនីក៏ថាបាន។ តួខ្លួនរបស់ Range Rover 2022 ជាប្រភេទតួវែង (longer wheelbase)។ រថយន្តនេះ អាននឹងបំពាក់ម៉ាស៊ីនចំណុះ 4.4L twin-turbo ស៊ីឡាំង V8 ចំពោះតម្លៃវិញ មិនទាន់មានប្រភពណាអះអាងនៅឡើយ ប៉ុន្តែអាចនឹងមានលក់ចាប់ពីជាង 10ម៉ឺនដុល្លារឡើងហើយ (តម្លៃនៅបរទេស)៕

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក