រថយន្តស្ព័រ ដែលគ្រប់គ្នាធ្លាប់តែបានឃើញក្នុងហ្គេមប្រណាំងរថយន្តរបស់ក្រុមហ៊ុនអ្នកផលិតកម្មវិធីហ្គេម Team Fordzilla របស់ក្រុមហ៊ុនរថយន្ត FORD ពេលនេះបានផលិតចេញមកក្រៅពិតមែន។ ក្រុមអ្នកឌីហ្សាញបានចំណាយពេលវេលា ដល់ទៅ 7សប្តាហ៍ ទម្រាំឈានដល់ការផលិតចេញនូវរូបរាងរថយន្តពិតៗដូច្នេះ។ បើមើលរូបរាងពីខាងក្រៅ ឃើញថារថយន្ត hypercar របស់ Ford មួយនេះ ពិតជាស័ក្តិសមជារថយន្តប្រណាំងពិតមែន។ ទាំងភាពស្រស់ស្អាត ស៊ីវិល័យ និងទំនើបរបស់រថយន្ត ពិតបានកញ្ឆក់យកបេះដូងរបស់ Gamers នៅជុំវិញពិភពលោកឲ្យលង់ស្រលាញ់មិនតិចទេ។
ក្រោយប្រកាសបង្ហាញនូវរូបរាងរថយន្តចេញពីក្នុងហ្គេម Fordzilla រួចមក អ្នកតាមដានប្រមាណ 250,000 ត្រូវបានបើកឱកាសឲ្យចូលបោះឆ្នោត និងចូលរួមលេងហ្គេមកម្សាន្ត។ សម្រាប់អ្នកលេងហ្គេមជាប់ នឹងត្រូវជ្រើសរើសឲ្យជិះរថយន្ត Concepts Design នេះ ដោយយកបោះឆ្នោតយកការឌីហ្សាញដោយ ម៉ូដបែបបង្ហាញរូបរាងផ្នែកកង់រថយន្តខាងក្រោយ ឬក៏បិទបាំងដូចរថយន្តស្ព័រទូទៅ។
អ្នកចូលរួមបោះឆ្នោតក្នុងការស្ទង់មតិនេះ ភាគច្រើនជាអ្នកលេងហ្គេមវ័យក្មេង ហើយពួកគេចង់ឲ្យអ្នកឌីហ្សាញ បិទបាំងផ្នែកកង់ខាងក្រោយឲ្យជិតធម្មតា ព្រោះមើលទៅស្រស់ស្អាត និងឡូយឆាយជាង។ តាមដឹង ក្រុមហ៊ុនរថយន្ត Ford គម្រោងនឹងនាំយករថយន្តស្ព័រគំរូអនាគតរបស់ខ្លួននេះ ចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌ជុំវិញពិភពលោកថែមទៀតផង៕
ប្រភព៖ Slashgear