ទាំងអស់នេះ បានមកពីការកែច្នៃផ្នែកកន្ទុយក្រោយនៃរថយន្ត Toyota Tacoma ឲ្យក្លាយទៅជាកន្លែងកម្សាន្តមួយបានយ៉ាងរំភើយ។ ទោះបីជា ឆ្នាំនេះ ខកខានមិនបានបង្ហាញរថយន្ត Tacoma ស៊េរីថ្មី ឆ្នាំ2021 ក្នុងព្រឹត្តិការណ៍ពិព័រណ៌ Las Vagas នៅសហរដ្ឋអាមេរិកក្ដី តែក្រុមអ្នកផលិតបែរជាងាកមកបង្ហាញគំរូច្នៃប្រឌិតថ្មីនេះ មើលទៅមានភាពទាក់ទាញម្យ៉ាងដែរ។
TRD-Sport Trailer គឺជាកំណាត់ទ្រុងខាងក្រោយរបស់ Tacoma ឆ្នាំ2021 ដែលក្រុមហ៊ុន Toyota ផលិតមកដើម្បីបម្រើមុខងារអូស ទាញ សណ្ដោង និងផ្ទុកអ៊ីវ៉ាន់ធ្ងន់ៗនៅផ្នែកទ្រុងខាងក្រោយនេះ។ លក្ខណៈពិសេសនៃទ្រុងកែច្នៃរបស់ Tacoma ស៊េរីថ្មីនេះ មានច្រើនសំបូរបែប ខុសពីរថយន្ត Pick Up ធម្មតាៗ ដូចជា៖ មានកន្លែងសម្រាប់ដាក់កេសអ៊ីវ៉ាន់ចម្រុះ កន្លែងសម្រាប់ដាក់ចង្ក្រានហ្គាស់ដាំបាយ ដាំទឹក មានឡាបូ និងក្បាលរ៉ូប៊ីណេ សម្រាប់លាងចានឆ្នាំង ធុងទឹកកកទុកក្លាសសេ កន្លែងធ្វើម្ហូប កន្លែងស្តុកទឹកប្រើប្រាស់ បន្ទប់ទឹក កន្លែងដាក់សម្រាម និងមុខងារផ្សេងៗជាច្រើនទៀត។
កាន់តែអស្ចារ្យជាងនេះទៀតនោះ ក្នុងឃ្លុបទ្រុងក្រោយរបស់ Toyota Tacoma 2021 នេះ ក៏មានប្រអប់ដាក់ ម៉ូទ័រទឹកក្ដៅ ទឹកត្រជាក់សម្រាប់ងូតទឹកថែមទៀតផង។ អ្វីដែលធ្វើឲ្យអ្នកតាមដាន កាន់តែភ្ញាក់ផ្អើល និងសរសើរកាន់តែខ្លាំងនោះ គឺការដំឡើងតង់មកស្រាប់នៅផ្នែកខាងលើឃ្លុបទ្រុងខាងក្រោយនេះតែម្ដង។ អ្នកដំណើរគ្រាន់តែចុចបញ្ជាដោយតេឡេម្ដង នោះមុខងារទ្រុងក្រោយ រួមទាំងតង់ នឹងតំឡើង ពង្រីកខ្លួនដោយស្វ័យប្រវត្តិ មិនបាច់ម្ចាស់ហត់នឿយឡើយ។
ប្រិយមិត្ត ចង់ជ្រាបកាន់តែច្បាស់ ជាមួយមុខងារពិសេសៗរបស់ទ្រុងក្រោយរថយន្ត Toyota Tacoma សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ carbuzz