លាតត្រដាងគំរូរថយន្តថ្ងៃអនាគតដ៏កម្ររបស់រថយន្ត Jaguar ឃើញហើយប្លែកភ្នែក

ស្អាតប្លែកមែន Jaguar

sambo 2019
22 ធ្នូ 2020
04:04 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

Jaguar ទើបតែបានប្រកាសក្ដែងៗពីអំបូររថយន្ត ម៉ូឌែលឆ្នាំ2021 របស់ខ្លួនជាច្រើនស៊េរី បន្ថែមពីនេះ ក្រុមហ៊ុនផលិតរថយន្តដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅចក្រភពអង់គ្លេស និងលើពិភពលោកមួយនេះ ក៏បានបង្ហាញពីគំរូរថយន្តថ្ងៃអនាគតដ៏កម្ររបស់ខ្លួនដែរ។ នេះជាគោលដៅចម្បងរបស់ Jaguar ដែល​ចង់​បង្ហាញពីភាពលេចធ្លោររបស់ខ្លួនបន្ថែមទៀតក្នុង​ឧស្សាហកម្មយានយន្ត។

យើងអាចកត់សម្គាល់ពីការវិវឌ្ឍនៃ​រូបរាងរបស់រថយន្ត Jaguar XF Sedan ស៊េរីឆ្នាំ2021 និង Jaguar F-Pace SUV ឆ្នាំ2021 ពីកំណែប្រែ​ដ៏ទាក់ទាញ និងកាន់តែស្រស់ស្អាតបាន។ ថ្មីៗនេះទៀតសោត Jaguar ក៏​ទើបតែបំពាក់នៅ​ទំនើបកម្មលើផ្នែកម៉ាស៊ីនផលិតរថយន្តរបស់ខ្លួន ក្នុងតំបន់ Gaydon ចក្រភពអង់គ្លេសថែមទៀតផង។

ស្វ័យទំនើបកម្មលើគ្រឿងម៉ាស៊ីនដំឡើងរថយន្តនៅរោងចក្ររបស់ខ្លួននេះហើយ ដែល​បាន​បង្ហាញឲ្យឃើញកាន់តែច្បាស់ពី ការប្ដេជ្ញាបន្តផលិតរថយន្តគំរូអនាគតរបស់ខ្លួន ឲ្យកាន់តែ​ស្តង់ដារកម្រិតខ្ពស់បន្ថែមទៀត។ ទន្ទឹមគ្នានោះដែរ រថយន្តម៉ូឌែល Range Rover ក៏ជា​រថយន្ត SUV ដ៏ប្រណីត ដែលកំពុងត្រូវ​បាន​ក្រុមវិស្វកររថយន្ត បន្តអភិវឌ្ឍន៍កាន់តែខ្លាំងឡើងផងដែរ៕

រូបភាព Automotive Cambodia

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក