ជាប្រវត្តិសាស្ត្ររបស់ Jeep Wrangler ហើយ ដែលឆ្នាំ2021 នេះ ផលិតមកជាមួយម៉ូឌែល ប្រើប្រព័ន្ធអាគុយ Hybrid ជំនួយម៉ាស៊ីន។ វត្តមានរបស់រថយន្ត Jeep Wrangler ស៊េរីឆ្នាំ2021 ដ៏ទាន់សម័យ និងចាយរាងសង្ហាទាំងនេះ មាន2ម៉ូឌែល គឺ Rubicon 4xe និង Sahara 4xe ។ សម្រាប់ម៉ូឌែល Wrangler Sahara 4xe មានតម្លៃ 47,995$ និង Wrangler Rubicon 4xe មានតម្លៃ 51,695$ (តម្លៃនៅបរទេស)។
Jeep Wrangler ជាប្រភេទរថយន្ត SUV ដ៏ពេញនិយមលើទីផ្សាររថយន្ត ទាំងរូបរាងឡូយឆាយ ស៊ីវិល័យ ទំនើប។ ជាពិសេស សម្រាប់ស៊េរីថ្មីនេះ ជួយខ្លាំងដល់ការសន្សំសំចៃបែប econ-friendly និងផ្ដល់នូវបទពិសោធន៍នៃការបើកបរបានគ្រប់ស្ថានភាពផ្លូវ និងផ្លូវលំបាកៗ off-road ។ បើនិយាយពីក្រៅដល់ផ្នែកខាងក្នុង រឹតតែធ្វើឲ្យគ្រប់គ្នា ចង់ក្លាយជាម្ចាស់កាន់តែខ្លាំង។
បន្ថែមពីលើភាពស្រស់ស្អាត បែបស៊ីវិល័យនៃផ្នែកខាងក្រៅហើយនោះ បរិក្ខាផ្នែកខាងក្នុង ក៏កាន់តែទំនើប និងមានភាពប្រណីតទ្វេដង។ ផ្នែកអំពូលខាងមុខជាប្រភេទ LED កៅអីខាងក្នុងជាប្រភេទស្បែកសុទ្ធ ឯរង្វង់យ៉ាន់កង់របស់ Wrangler ទាំង2នេះ មានទំហំ 20អ៊ីញ ស័ក្តិសមជាមួយការបើកបរគ្រប់ប្រភេទ។
រថយន្តទាំង2ម៉ូឌែលនេះ បំពាក់ដោយម៉ាស៊ីន 2.0L ស៊ីឡាំង 4 អមដោយម៉ូទ័រអគ្គិសនីកម្លាំង 400វ៉ុល ប្រើជាមួយប្រអប់លេខ 8លេខ ស្វ័យប្រវត្តិ។ ចំពោះសមត្ថភាពនៃកម្លាំងវិញ គឺ 375សេះ និងអាចបង្កើនល្បឿនបានពី 0-60 mph ក្នុងរយៈពេលត្រឹមតែ 6វិនាទីប៉ុណ្ណោះ៕
ប្រភព៖ Carbuzz