អបអរសាទរ! Ford ទទួលពានរង្វាន់មេដាយមាសផ្នែកបរិស្ថាន World Environment Center’s 2020

ពាន WEC Gold Medal Award 2020

sambo 2019
26 ធ្នូ 2020
11:38 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុន Ford Motor Company ទើបតែ​ទទួលបានពានរង្វាន់មេដាយមាសផ្នែកបរិស្ថានថ្មីមួយទៀត ឈ្មោះ WEC Gold Medal ពីស្ថាប័ន The World Environment Center (WEC) ប្រចាំឆ្នាំ2020 ។ មេដាយមាសផ្នែក​​បរិស្ថាននេះ ត្រូវបានប្រគល់ជូន លោក Bob Holycross ប្រធានផ្នែកគ្រប់គ្រងផលប៉ះពាល់បរិស្ថាន និងសុវត្ថិភាពរថយន្ត ប្រចាំក្រុមហ៊ុន Ford កាលពីថ្ងៃទី​15 ខែធ្នូ 2020 កន្លងទៅ តាមរយៈវីដេអូខល។

នេះជាពានរង្វាន់កិត្តិយស​ប្រចាំឆ្នាំ ទី36 សម្រាប់ក្រុមហ៊ុនរថយ​ន្តយក្សមួយនេះ ក្នុងចំណោមពានរង្វាន់ជាច្រើនផ្សេងៗទៀត។ គណៈកម្មការចូលរួមវាយតម្លៃ ផ្នែកបរិស្ថាននៃស្ថាប័នខាងលើ ​បានឈ្វេងយល់យ៉ាងច្បាស់ តាមលក្ខណៈបច្ចេកទេស និងស្តង់ដារកម្រិតខ្ពស់ ទៅលើរោងចក្រផលិត និងរថយន្តម៉ាក Ford គ្រប់ម៉ូឌែល ចំពោះការ​បញ្ចេញឧស្ម័នកាបូនិក និងសារធាតុកាបោន ដែលជាផ្សែងពុល ធ្វើឲ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ។ ជាលទ្ធផល ឃើញថា Ford ធ្វើបានយ៉ាងល្អ ខាងផលិតរថយន្ត ដែល​មានផលប៉ះពាល់ដល់បរិស្ថានតិចបំផុត។

ចុចអាន៖ ចំណុចលេចធ្លោទាំង25 ធ្វើអោយ Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីក្លាយជារថយន្ដ SUV វ៉ាដាច់គូប្រកួតប្រជែង!


តំណាងគណៈកម្មការវាយតម្លៃ និងប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុន Ford Motor Company លោកស្រី Debbie Dingell បាន​លើកឡើងថា៖ «ខាងអ្នកជំនាញ និង​គណៈកម្មការជំនាញ សូមវាយតម្លៃខ្ពស់ចំពោះសង្វាក់ផលិតកម្មរថយន្តរបស់ក្រុមហ៊ុន Ford ដែល​រួមចំណែកកាត់បន្ថយឧស្ម័នពុល ចេញពីរថយន្តទៅក្នុងបរិស្ថាន ហើយពួកយើង ពិតជាចង់ឃើញក្រុមហ៊ុនរថយន្តផ្សេងៗទៀត ធ្វើបានល្អដូចក្រុមហ៊ុន Ford ផងដែរ»។ លោកស្រីបន្តថា ៖ ពានរង្វាន់មេដាយមាស World Environment Center នេះ សូមប្រគល់ជូន គណគ្រប់គ្រង រួមមានលោកនាយកប្រតិបត្តិ Bill Ford, Jim Farley និងបុគ្កលិករបស់ក្រុមហ៊ុន Ford Motor Company ទាំងអស់ ដោយការគោរព។

គួរបញ្ជាក់ថា ពានរង្វាន់ The World Environment Center’s Gold Medal ត្រូវបានបង្កើតឡើងដំបូង តាំងពីឆ្នាំ1985។ ស្ថាប័នជំនាញ និងឯករាជ្យនេះ ធ្វើការខាងត្រួតពិនិត្យផលប៉ះពាល់បរិស្ថាន ចេញពីឧស្សាហកម្មផលិតយានយន្ត។ ជាពិសេសតាមដាន និង​លើកទឹកចិត្ត ដល់រោងចក្រផលិតរថយន្តទាំងអស់នៅជុំវិញពិភពលោក ឲ្យចាប់អារម្មណ៍ បង្កើនការយកចិត្តទុកដាក់ខ្ពស់ និងម៉ឹងម៉ាត់បំផុត ចំពោះការផលិតរថយន្តរបស់ខ្លួន ដើម្បីធានាបាននូវ ការកាត់បន្ថយការបញ្ចេញផ្សែងពុល និងបំផ្លាញស្រទាប់អូហ៊្សូន ក្នុងបរិយាកាស៕

ប្រភព និងរូបភាព៖ Ford Media

សូមណែនាំអត្ថបទសម្រាប់អ្នក