Save តែលេខទូរសព្ទ 4ខ្ទង់នេះទុកអាចខលសួរព័ត៌មានពីក្រសួងសាធារណៈការបានតាមចិត្ត

ខលសួរម៉ាស្រលាញ់

sambo 2019
06 មករា 2021
03:27 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តបោះជំហានមួយថ្មីទៀត លើការសម្រួលដល់ការខលសួរព័ត៌មានជុំវិញសេវាកម្មរបស់ក្រសួង ទាក់ទងនឹងសំណួរ ក៏ដូចជាសំណូមពរ ពាក់ព័ន្ធ នឹងការផ្ដល់សេវាសាធារណៈនានា ដោយសម្រេចប្រកាសលេខទូសព្ទ Hotline តែ 4ខ្ទង់ប៉ុណ្ណោះ គឺ 1275 ឱ្យប្រជាពលរដ្ឋខលចូល។ នេះបើតាមការជូនដំណឹងដោយផ្ទាល់របស់ក្រសួង នៅលើផេកហ្វេសប៊ុក ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កាលពីមុនក្រសួងក៏ធ្លាប់បានដាក់លេខទូរសព្ទចំនួន 3ខ្សែ រួចមកហើយ ដើម្បីឱ្យប្រជាពលរដ្ឋខលសួរព័ត៌មានពីសេវាក្រសួង តែតាមរយៈលេខ 4ខ្ទង់នេះ ក្រសួងជឿជាក់ថា នឹងជួយសម្រួលដល់ការខលសួរព័ត៌មានកាន់តែល្អប្រសើរជាងមុន និងជាពិសេសលេខខ្លី ងាយស្រួលចងចាំ និង save ដាក់ក្នុងទូរសព្ទ មិនងាយច្រឡំ។ គួរបញ្ជាក់ថា លេខ 1275 គឺជាលេខ សម្រាប់ដោះស្រាយបញ្ហា ឆ្លើយសំណួរ និងសុំជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ជុំវិញសេវាសាធារណៈ ដល់សាធារណៈជន ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕

សូមណែនាំអត្ថបទសម្រាប់អ្នក