នៅសុខៗស្រាប់តែ ក្រុមហ៊ុនផលិតរថយន្ត GM ដែលជាក្រុមហ៊ុនមេផលិតរថយន្ត Cadillac នឹកឃើញដល់ការផលិតរថយន្តបើកបរលើអាកាស ព្រមទាំងអាចបើកដោយខ្លួនឯង ដូចក្នុងភាពយន្តហូលីវូដ។ Flying Car ដែល Cadillac គ្រោងនឹងផលិតនាពេលអនាគតនោះ មានរហូតដល់ទៅ 2ប្រភេទ មួយឈ្មោះហៅថា The Cadillac Personal Autonomous ដែលជាប្រភេទឡានហោះ បើកស្វ័យប្រវត្តិដំណើរការដោយការសាកបញ្ចូលភ្លើង និងមួយទៀត ជាប្រភេទដ្រូនហោះដឹកមនុស្សបាន ហៅថា Cadillac Vertical Take-off and Landing។
រូបរាងពីខាងក្រៅរបស់យានជំនិះនាពេលអនាគតទាំង2 ប្រភេទនេះ មើលទៅខុសប្លែកដាច់ពីរថយន្ត និងដ្រូនធម្មតា។ ក្រុមហ៊ុនបានបញ្ជាក់ថា អ្នកបើកបរ នឹងបានទទួលយកនូវបទពិសោធន៍ថ្មីមិនធ្លាប់មានពីមុនមក។ ការឌីហ្សាញផ្នែកខាងក្នុងរបស់រថយន្តទាំងពីរនេះ ផលិតមកយ៉ាងស្រស់ស្អាត និងមានផាកសុខភាព ពេលឡើងអង្គុយបើកបរ។ បើនិយាយដល់បច្ចេកវិទ្យាដែលបំពាក់ថេមទៀត កាន់តែអស្ចារ្យ និងទំនើបកប់តែម្ដង។ គ្រប់មុខងារបញ្ជាក្នុងរថយន្ត សុទ្ធតែមុខងារឆ្លាតវៃ (AI) បែបស្វ័យប្រវត្តិ។
ងាកមកនិយាយពី Cadillac VTOL Personal Drone វិញ រឹតតែពិសេសហួសពីការស្មាន។ រាល់ការចូលទៅបើកបរក្នុង Drone នេះ អ្នកបើកបរមិនចាំបាត់ទៅរៀនសូត្រទ្រឹស្ដីបើកបរ ដូចអ្នកបើកបរយន្តហោះទេ ព្រោះការហោះហើរជើងផុតដីនេះ ត្រូវបានសម្រួលសព្វគ្រប់ដោយដ្រូននេះរួចជាស្រេច។ ខាងក្រុមហ៊ុន GM ពន្យល់ថា ចំពោះរថយន្តប្រើអាគុយរត់លើដី ត្រូវបានប្រើដោយកម្លាំងអាគុយអូស កម្លាំង 90 kWh មានទ្វារបិទបើកចំនួន4 អាចបើកបរបានល្បឿន 56 mph៕
ប្រភព៖ Slashgear