ក្រុមហ៊ុនរថយន្ត Ford នៅតែបន្តបង្កើតភាពអស្ចារ្យ និងលេចធ្លោរ លើរថយន្ត Pick Up របស់ខ្លួនម៉ូឌែល F-250 Super Duty ដោយការឌីហ្សាញផ្នែកខាងមុខ កាន់តែអំណាច និងកាចខ្លាំងឡើងៗ។មើលទៅលើកនេះ រថយន្តប្រភេទ Pick Up ផ្សេងៗប្រហែលពិបាកប្រកួតជាមួយ Ford Super Duty ស៊េរីថ្មីនេះណាស់។ ធាតុផ្សំ ដែលធ្វើឱ្យរថយន្តនេះ កាចដូចមុខយក្ស គឺប៉ាណា និងកាងផ្នែកខាងមុខតែម្ដង។
សូម្បីតែគូរប្រជែងអំបូរ Pick Up ដូចគ្នា ដូចជា Silverado និង Ram ក៏ត្រូវបានគេព្យាករណ៍ថា មិនមែនជាដៃគូរស្មើសាច់ ស្មើគីឡូជាមួយ F-250 Super Duty នេះទៀតដែរ។ ប៉ាណាផ្នែកខាងមុខ ត្រូវបានលេងជាមួយអំពូល LED កាន់តែភ្លឺស្អាត ចំនួន 4កន្លែងទៀត ខណៈដែលកាងខាងក្រោម ជាប់គ្នានោះលេងពណ៌ខ្មៅយ៉ាងហាប់ណែនល្អ បង្កប់ដោយខ្សែអូសសណ្ដោងមួយនៅខាងក្នុងនោះទៀតផង។
យ៉ាងណាមិញ ការលេងតុបតែងឱ្យកាន់តែឡើងធំឈ្នះអស់មារសត្រូវលើរថយន្ត Super Duty នេះ មានលើរថយន្ត Ford ទាំង2ម៉ូឌែល គឺ Ford F-250 Super Duty និង F-350 Super Duty XL។ ចង់លេងផ្នែកខាងមុខរថយន្តទាំងនេះ ឱ្យកាចដូចក្នុងរូប ម្ចាស់រថយន្តត្រូវកុម្ម៉ង់ទៅក្រុមហ៊ុនដោយផ្ទាល់ ព្រោះក្រៅពីផ្នែកកាង និងប៉ាណាខាងមុខទាំងនេះ ក៏នៅមានផ្នែកផ្សេងទៀត ដែលអាចលេងបន្ថែមឱកាន់តែឡូយផងដែរ។ ចំពោះតម្លៃនៅបរទេស រថយន្ត Ford F-250 Super Duty ស៊េរីឆ្នាំ 2020 មានចាប់ពី 34,035$ ដល់ 83,930$ និងម៉ូឌែល F-350 Super Duty XL មានចាប់ពី35,550$ ដល់ 85,105$ ៕
ប្រភព៖ Carbuzz