ល្ងាចថ្ងៃទី28 ខែមករា ឆ្នាំ2021 នេះ ក្រុមហ៊ុន RMA Cambodia នឹងបើកសម្ពោធនូវម៉ូឌែលរថយន្ត SUV ស៊េរីថ្មីរបស់ម៉ាក Ford Territory 2021ជាផ្លូវការ នៅ ដឹង ព្រេមៀ សេនធ័រ សែនសុខ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ Ford ក៏បានបង្កើតកម្មវិធីធ្វើតេស្តបើកបរសាកល្បងផងដែរ។ ជាលទ្ធផលនៃការសាកល្បងបើកបរដោយផ្ទាល់ដៃ កាលពីព្រឹកថ្ងៃដដែលនេះ ឃើញថា រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ2021 បំពាក់នូវមុខងារ និងបច្ចេកវិទ្យាទំនើបៗជាច្រើន លើសរថយន្ត SUV ផ្សេងៗ។
មានមុខងារដំណើរការដោយស្វ័យប្រវត្តិជាច្រើន ដែលបំពាក់លើ Ford Territory 2021 តែមុខងារមួយ ដែលលេចធ្លោរ និងត្រូវចិត្តសុភាពនារីទាំងឡាយនោះ គឺមុខងារប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិបែបអក្សរ P និងអក្សរ T ។ សម្រាប់អ្នកបើកបរទាំងឡាយ មិនថាបុរស ឬក៏នារីទេ តែងតែប្រាថ្នាចង់បានមុខចូលចតអូតូមួយនេះ។ ការស្កេនរកចំណតទំនេរ ស្វ័យបើកបរ កាច់ចង្កូតដោយខ្លួនឯង អ្នកណាៗក៏រំពឹងចង់បានមុខងារនេះ លើរថយន្តរបស់ខ្លួនដែរ ប៉ុន្តែពេលនេះ Ford Territory ស៊េរីឆ្នាំ2021 ធ្វើបានសម្រេចហើយ។
លក្ខណពិសេសលើមុខងារចូលចតស្វ័យប្រវត្តិអក្សរ P និង T នេះ ដំណើរការដោយការស្កេនរកប្រឡោះចូលចតសុវត្ថិភាពដោយខ្លួនឯង ក្រោយមកអ្នកបើកបរ គ្រាន់តែដាក់លេខថយក្រោយ (R) ឬទៅមុខ(D) និងអបៗលើឈ្នាន់ហ្វ្រាំងជាការស្រេច។ កាន់តែអស្ចារ្យជាងនេះទៀត មុខងារចូលចតស្វ័យប្រវត្តិ (Enhanced Active Parking Assistant System) នេះ មានសមត្ថភាពបញ្ជារថយន្តឱ្យចូលចតប្រអប់រាងអក្សរ T ផង និងចូលចតបែបបញ្ឆិត(Parallel) ផង។ ចង់ដឹងពីមុខងារពិសេសជាច្រើនផ្សេងទៀត លើរថយន្ត Ford Territory ស៊េរីឆ្នាំ2021 កុំភ្លេចរងចាំតាមដានលើផេកហ្វេកប៊ុកផ្លូវការ Ford Cambodia នាល្ងាចថ្ងៃទី28 ខែមករា ឆ្នាំ2021 នេះ៕
រូបភាព៖ Ford Territory