​ក្រោយ Ford ចាប់ដៃគូរជាមួយក្រុមហ៊ុនយក្ស Google អតិថិជននឹងបានប្រើមុខងារទាំងនេះកាន់តែស្រួល

មុខងារពិសេសៗបង្ហាញខ្លួនឆាប់ៗ

sambo 2019
03 កុម្ភ: 2021
11:26 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

Ford ទើបតែប្រកាសការសហការជាមួយក្រុមហ៊ុន Google ក្នុងរយពេលចំនួន 6ឆ្នាំ។ ការចុះ MOU ថ្មីរវាងក្រុមហ៊ុនយក្សទាំង2 នេះ នឹង​ធ្វើការអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យារថយន្តកាន់តែទំនើប ជាពិសេសមុខងារ Google Apps ដែលនឹងដំណើរការដោយប្រព័ន្ធ Android ។

មុខងារ Google Maps ក៏នឹង​ដើរតួនាទីកាន់តែខ្លាំងលើគ្រប់ម៉ូឌែលនៃរថយន្ត Ford ជំនួសមុខងារ Ford Sync infotainment system របស់ក្រុមហ៊ុន Ford មួយរយ។ ក្រៅពី Google Maps ក្រុមហ៊ុន Ford ក៏បានគិតគូរដល់ការ​អភិវឌ្ឍន៍មុខងារ Google Assistant ដែលបញ្ជាដោយសំឡេង មុខងារ Google Play សម្រាប់ចាក់តន្ត្រី ចាក់សំឡេង ដោយប្រើ Android Operating System បំពាក់លើរថយន្ត Ford និងរថយន្តម៉ាក Lincolns ។

ក្រុមការងារជំនាញថ្មី ឈ្មោះថា Team Upshift ជាក្រុមការងារបច្ចេកទេស ដែលរងចាំជួយការងារមួយនេះ។ Ford បញ្ជាក់ថាក្រុមការងារថ្មីនេះ      នឹងរងចាំជួយពន្យល់អតិថិជន ពេលទិញរថយន្ត Ford។ កាន់តែភ្ញាក់ផ្អើលជាងនេះទៀតនោះ ក៏មានពាក្យចចាមអារាមថា Ford គ្រោងនឹងប្រើប្រាស់មុខងារ Google analytic ក្នុងសង្វាក់ផលិតកម្ម និងបង្កើតមុខងារ AI ថែមទៀតផង។ យ៉ាងណាមិញ គេរំពឹងថា មុខងារថ្មីទាំងអស់នេះ នឹងមានបំពាក់លើម៉ូឌែលរថយ​ន្ត Ford ដូចជា Ford Mustangs, F-150, Explorers និង Ford Broncos ជាដើម៕

ប្រភព៖ Carbuzz                                                                                          

សូមណែនាំអត្ថបទសម្រាប់អ្នក