ឆ្នាំ2021នេះ ឡា​នប្រណាំងប្រើអគ្គិសនីហោះផុតដីដំបូងគេលើលើពិភពលោកនឹងបង្ហាញខ្លួនពិតមែន (មានវីដេអូ)

វានឹងកើតឡើងឆាប់ៗនាពេលអនាគត

sambo 2019
06 កុម្ភ: 2021
04:12 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុនផលិតរថយន្តប្រណាំងអាចហោះហើរបានដូចសត្វបក្សី ឈ្មោះ Alauda មានទីតាំងនៅ រដ្ឋ Adelaide ប្រទេសអូស្ត្រាលី បានបញ្ចេញរូបរាងរថយន្តប្រើថាមពលអគ្គិសនីម៉ាក Airspeeder Mk3 របស់ខ្លួន ដែល​នឹង​ផលិតលក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។​

ក្រុមហ៊ុនផលិតឡានប្រណាំងអគ្គិសនីខាងលើ បញ្ជាក់ថា Mk3 នឹង​ចូលហោះហើរតាមរយការបញ្ជាដោយស្វ័យប្រវត្តិក្នុងឆ្នាំ2021 នេះ។ ពិភពលោកនឹង​បាន​ឃើញរូបរាងរថយន្តប្រណាំងអាចហោះបានកាន់តែច្បាស់ ក្រោយពេលវត្តមានរបស់ Airspeeder Mk3 ចូលទីលានប្រណាំងក្នុងឆ្នាំនេះ។

កូនឡានប្រណាំងហោះនេះ អាចបើកបរ​បានដល់ល្បឿន 75 mph និង​អាច​ចុះចត ក៏ដូចជាហោះឡើងដោយស្វ័យប្រវត្តិ។ វាផ្ទុកនូវកម្លាំងអគ្គិសនី ដល់ទៅ 129សេះ និងមានទម្ងន់ខ្លួនសរុប 100 kg។ តួខ្លួននៃរថយ​ន្តមានសណ្ឋានស្រដៀងនឹងដ្រូននេះ ផលិតឡើងពីសារធាតុកាបូន fiber យ៉ាងរឹងមាំ។ បច្ចេកវិទ្យា LiDAR បំពាក់លើ Mk3 នឹង​បញ្ជាដល់ការបើកបរបញ្ជៀសពីការបុកប៉ះពេលកំពុងបើកបរលើអាកាសបានយ៉ាងមានប្រសិទ្ធភាព៕

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក