និមិត្តសញ្ញាស្ត្រីបោះដៃទាំង2ទៅក្រោយលើរថយន្ត Rolls-Royce មានអាយុ 110ឆ្នាំហើយ

មិនទាន់មានលុយទិញជិះផង

sambo 2019
10 កុម្ភ: 2021
09:46 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

កាលពី110ឆ្នាំមុន ពោលគឺថ្ងៃទី6 ខែកុម្ភៈ ឆ្នាំ1911 និមិត្តសញ្ញានៃភាពប្រណីត និងភាពសម្បូរបែប The Spirit of Ecstasy តំណាងរថយន្តលំដាប់អភិជនរបស់ក្រុមហ៊ុន Rolls-Royce បានចាប់កំណើត។ ខួបគម្រប់ 110ឆ្នាំ របស់ខ្លួន ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ក៏បានរំលឹកពីភាពជោគជ័យដ៏ត្រចះត្រចង់ អស់ជាងមួយសតវត្សនៃឡូហ្គូលើរថយន្តខ្លួន។

ឡូហ្គូ The Spirit of Ecstasy Ecstasy ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Rolls-Royce Motor នៅចក្រភពអង់គ្លេស កាលពីថ្ងៃទី06 ខែកុម្ភៈឆ្នាំ1911 មកម៉្លេះ។ រូបតំណាងឡូហ្គូលើរថយន្ត Rolls-Royce នេះជាស្នាដៃច្នៃប្រឌិត ដោយជាងចម្លាក់ និងគូររូប ដ៏ល្បីឈ្មោះសញ្ជាតិអង់គ្លេស គឺលោក Charles Sykes។ ការរចនានិមិត្តសញ្ញា The Spirit of Ecstasy Ecstasy នេះដំបូងមានទំហំដល់ទៅ 7អ៊ីញ ប៉ុន្តែសព្វថ្ងៃវាត្រូវបានធ្វើឱ្យតូច នៅត្រឹម ¾ អ៊ីញប៉ុណ្ណោះ។

សព្វថ្ងៃ Rolls-Royce នៅតែរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយពិភពសិល្បៈនៃភាពច្នៃប្រឌិត ជាពិសេសតាមរយៈកម្មវិធីសិល្បៈរបស់ក្រុមហ៊ុន ដែលតែងតែបង្កើតកម្មវិធីប្រកួតប្រជែងលើការឌីហ្សាញរៀងរាល់ឆ្នាំ៕ 

ប្រភព៖ Carbuzz

សូមណែនាំអត្ថបទសម្រាប់អ្នក