មកដឹងតម្លៃហ្ស៊ីនរថយន្ត Lexus NX 200T F Sport ស៊េរីឆ្នាំ2016 នៅអាមេរិចមុនឡើងកាប៉ាល់ដឹកមកលក់នៅខ្មែរ

តែ២ម៉ឺនដុល្លារជាងប៉ុណ្ណោះ!

sambo 2019
23 កុម្ភ: 2021
12:05 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

រថយន្តមួយទឹកស៊េរីឆ្នាំខ្ពស់ ប្រដៀងរថយន្តខ្លាញ់គោ Lexus NX 200T ចាប់ពីឆ្នាំ2015 ឡើង កំពុងតែពេញនិយមខ្លាំងនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ។ រាងតូចច្រឡឹង ស្អាតទាន់សម័យ ផ្នែកខាងក្នុងបំពាក់ដោយបច្ចេកវិទ្យាទំនើប ស៊ីសាំងតិច បង់ពន្ធផ្លូវក៏តិច ប៉ុន្តែតម្លៃខ្លួនរថយន្តនេះ ពេលបង់ពន្ធនាំចូលរួចរៀងខ្លីគួរសម សឹងតែជិតស្មើតម្លៃផ្ទះជាយៗក្រុងមួយល្វែងអីដែរ។

ដោយឡែក ចំពោះតម្លៃដើមរបស់រថយន្ត ដែលមានរូបរាងស្រដៀងទៅនឹងរថយន្ត SUV Lexus 570 មួយនេះ ដាក់ដេញថ្លៃលក់នៅសហរដ្ឋអាមេរិច គឺមានចាប់ពី ខ្ទង់២ម៉ឺនដុល្លារស្ដើងឡើងទៅ អាស្រ័យលើស្ថានភាពឡាននៅស្អាត គីឡូម៉ាយ៍នៅតិច ឬច្រើន។ បើតាមផេកនាំចូលរថយន្តពីសហរដ្ឋអាមេរិច មកកម្ពុជា ឈ្មោះថា Auto US Direct Cambodia បានបង្ហោះដាក់លក់រថយន្តប្រភេទ Lexus NX 200T F Sport ស៊េរីឆ្នាំ2016 បេតុងចុចបញ្ជា 5គ្រាប់មួយគ្រឿង មានពណ៌ប្រផេះ ក្នុងតម្លៃ 53,192$ (មិនទាន់គិតបញ្ចូលថ្លៃកាត់ឈ្មោះនៅអាមេរិច ពី500$-1000$)។

ក្នុងនោះដែរ ផេកនាំចូលរថយន្តផ្ដាច់មុខ ដោយមានក្រុមហ៊ុនឈ្មោះថា AUTO US DIRECT CO., LTD. បានលម្អិតតម្លៃសេវាកម្មសព្វបែបយ៉ាង តាំងពីតម្លៃទិញរថយន្តនៅអាមេរិច រហូតដល់ស្រុកខ្មែរ។ ផេក Auto US Direct Cambodia បានដាក់ថា៖ -តម្លៃឡាន $25,800 -តម្លៃពន្ធនាំចូល $23,392 -តម្លៃដឹកជញ្ជូន $1,500 -តម្លៃឯកសារនៅខ្មែរ $700 -តម្លៃសេវាកម្មរបស់ក្រុមហ៊ុន $1,500 ដូច្នេះតម្លៃសរុបទាំងអស់របស់រថយន្តនេះ គឺ $53,192។ តើបងប្អូនធ្លាប់បានជ្រាបទេ ពីតម្លៃដើមរថយន្តទំនើបៗ មុនបង់ពន្ធនាំចូលយកមកលក់ក្នុងប្រទេសកម្ពុជាយើង?

ប្រភព៖ Auto US Direct Cambodia

 

សូមណែនាំអត្ថបទសម្រាប់អ្នក