ពន្ធនាំចូលរថយន្ត Lexus RX330 ស៊េរីឆ្នាំ2004-2005 នឹងឡើងថ្លៃខ្ទង់ជាង 3,000$ ថែមទៀត

ជិតលែងមានអ្នកទិញឡានមួយទឹកជិះហើយចឹង

sambo 2019
24 កុម្ភ: 2021
03:07 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ដូចប្រិយមិត្តបានជ្រាបខ្លះៗរួចមកហើយ ថាតម្លៃពន្ធនាំចូលរថយន្តមួយចំនួននឹងមានការប្រែប្រួលយ៉ាងជាក់លាក់ នេះបើផ្អែកទៅលើតារាងបង់ពន្ធសម្រាប់ឆ្នាំ2021 ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តារាងបង់ពន្ធនាំចូលរថយន្ត ក្នុងឆ្នាំ2021 ដោយនឹងគិតចាប់ពីថ្ងៃទី01 ខែមីនា ឆ្នាំ2021 នេះ នឹងដំឡើងឆ្នាំរថយន្តផលិតក្រោមឆ្នាំ2007 ត្រូវគិតបង់ពន្ធចាប់ពីឆ្នាំ2007 វិញទាំងអស់។

ក្នុងន័យនេះ Automotive Cambodia សូមលើកឧទាហរណ៍ករណីរថយន្តប្រភេទ SUV មួយម៉ូឌែល ដែលកំពុងពេញនិយមខ្លាំងដែរ នៅកម្ពុជា គឺម៉ាក Lexus RX330 ពីឆ្នាំ2004 និងឆ្នាំ2005 នឹងត្រូវបូកបញ្ចូលថ្លៃពន្ធនាំចូលប្រមាណខ្ទង់ 3,074$ ឬស្មើនឹង 16% ។ សម្រាប់ Lexus RX330 ឆ្នាំ2006 ដូចជាមិនមានអ្វីប្រែប្រួលខ្លាំងប៉ុន្មាននោះទេ គឺបង់ពន្ធនាំចូលប្រហាក់ប្រហែលឆ្នាំចាស់។ យ៉ាងណាក៏ដោយ យើងមានតែរងចាំ តាមដានការជូនដំណឹងជាផ្លូវការចុងក្រោយពីខាងពន្ធដារ នៅដើមខែមីនា 2021នេះសិន។

ចង់ជ្រាបច្បាស់ សូមតាមដានតារាងបង់ពន្ធនាំចូលខាងក្រោមនេះទាំងអស់គ្នា៖ 

 
រូបភាព Automotive Cambodia
សូមណែនាំអត្ថបទសម្រាប់អ្នក